នៅក្នុងឆ្នាំ១៩៦៣ តុលាការយុត្តិធម៌អន្តរជាតិបានចេញសាលដីកាជាលើកដំបូង ដែលពាក់ព័ន្ធនឹងជម្លោះព្រំដែនដ៏រ៉ាំរ៉ៃរវាងប្រទេសកម្ពុជានិងប្រទេសថៃ ដោយសម្រេចថាប្រាសាទព្រះវិហារនិងតំបន់ជុំវិញគឺជាដែនអធិបតេយ្យភាពស្របច្បាប់របស់ប្រទេសកម្ពុជា។ សេនាប្រមុខ សារ៉ិត ថាណារ័ត្ន និងជាអតីតនាយករដ្ឋមន្ត្រីថៃកាលពីសម័យនោះ និយាយដោយខឹងសម្បាចំពោះសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិថា៖ «ទោះបីជាត្រូវស្រក់ឈាម និងត្រូវចំណាយពេលរាប់ឆ្នាំ យើងត្រូវដណ្តើមយក ប្រាសាទព្រះវិហាន មកវិញនៅថ្ងៃណាមួយ»។
ជាច្រើនទសវត្សរ៍ក្រោយមក តុលាការយុត្តិធម៌អន្តរជាតិបានចេញសាលដីកាឡើងវិញម្តងទៀតបញ្ជាក់អំពីការសម្រេចចិត្តនេះ។ បន្ថែមទៀត ប្រទេសកម្ពុជានិងប្រទេសថៃបានប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាបន្តបន្ទាប់ ហើយជម្លោះនេះនៅតែគ្មានដំណោះស្រាយ។ នាពេលបច្ចុប្បន្នប្រទេសថៃបន្តប្រើប្រាស់កម្លាំងយោធាដើម្បីប្រឆាំងជាមួយប្រទេសកម្ពុជា។ ជម្លោះប្រដាប់អាវុធនេះទំនងជាបន្តអូសបន្លាយទៅមុខរយៈពេលរាប់សិបសតវត្សរ៍ទៀត។ បទឈប់បាញ់ខ្លីរយៈពេល៧២ម៉ោង ប្រទេសកម្ពុជាត្រូវឆ្លើយតបទៅប្រទេសថៃថា៖ «ទោះបីជាត្រូវស្រក់ឈាម ត្រូវចំណាយពេលរាប់ឆ្នាំ និងរាប់សតវត្សរ៍ យើងត្រូវតែការពារប្រាសាទព្រះវិហាររបស់យើង»។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



