"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

លើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តស្វាយរៀង ទទួលបានកញ្ចប់អនុស្សាវរីយ៍

នៅវេលាម៉ោង៩ ព្រឹកថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១ អ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តស្វាយរៀង មកពីស្រុករមាសហែក ស្រុកស្វាយទាប ស្រុករំដួល ស្រុកចន្រ្ទា និងស្រុកស្វាយជ្រំ មកជួបជុំគ្នានៅសាលាសំណាក់ ស្ថិតនៅក្នុងភូមិព្រៃបាសាក់ ឃុំព្រៃបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយអនុវត្តតាមវិធានការ៣កុំ៣ការពាររបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។

អ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជានៃខេត្តស្វាយរៀង ចែករំលែកចំណេះដឹងគ្នាទាក់ទងនឹងការអនុវត្តការងារកន្លងមក និងពិភាក្សាលើបញ្ហាប្រឈមដែលខ្លួនទៅសម្ភាសន៍ និងស្តាប់ ឪពុក ម្តាយ យាយ តា អ៊ំ ពូ មីង រៀបរាប់អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមនៅក្នុងភូមិឃុំរបស់ខ្លួននៅអំឡុង នៃការរីករាលដាលជំងឺកូវីដ១៩ រួមជាមួយដំណោះស្រាយ។ នៅក្នុងឱកាសនោះ សោម ប៊ុនថន បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា បានផ្តល់ ជែលលាងដៃ, ម៉ាស់, អាវយឺត, លិខិតឧទ្ទេសនាម, ទម្រង់សំណួរស្ទាបស្ទង់មតិ, ទស្សនាវដ្ដីស្វែងរកការពិត សម្រាប់អ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារនៅខេត្តស្វាយរៀងប្រើប្រាស់នៅពេលចុះទៅសួរសុខទុក្ខ និងស្តាប់រឿងរ៉ាវឪពុក ម្តាយ យាយ តា អ៊ំ ពូ មីង ព្រមទាំងកញ្ចប់អនុស្សាវរីយ៍។

បន្ទាប់មកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបាននាំយកកញ្ចប់អនុស្សាវរីយ៍ ចំនួន៥៥ កេស រួមមាន ១) ព្រឹត្តិបត្រព័ត៌មានណែនាំអំពីសុខភាព, ២) សាប៊ូលាងដៃ, ៣) ម៉ាស់, ៤) នំ, ៥) សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥-១៩៧៩), ៦) សៀវភៅអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលនៅក្នុងប្រវត្តិសាស្រ្តពិភពលោក, ៧) ឧបករណ៍សង្រ្គោះបឋម, ៨) សេវាកម្មពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យឯកជនក្នុងសហគមន៍ដោយឥតគិតថ្លៃ, និង ៩) សម្ភារជំនួយដល់ជនពិការ រួមជាមួយកាបូបស្ពាយ និងអាវយឺត យកទៅចែកជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលខ្លួនបានសម្ភាសន៍កន្លងមកនៅតាមភូមិឃុំរៀងៗខ្លួន។

អត្ថបទ៖ សោម ប៊ុនថន អ្នកសរសេរទស្សនាវដ្ដីស្វែងរកការពិត
រូបថត៖ អ្នកស្ម័គ្រចិត្ត របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តស្វាយរៀង

ដារ៉ារដ្ឋ មេត្តា

ដារ៉ារដ្ឋ មេត្តា

អ្នកសរសេរ ទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកម្ពុជា អ៊ីម៉ែល៖ truthmeta.d@dccam.org ទូរសព្ទ៖ +៨៥៥ (0) ៧៨ ៦៩៨ ៣៣៣ គេហទំព័រ ៖ www.dccam.org

សោម ប៊ុនថន
និពន្ធនាយក នៃទស្សនាវដ្តីស្វែងរកការពិត
ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០
អ៊ីម៉ែល៖ truthbunthorn.s@dccam.org
©២០២១ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា

រាល់មតិយោបល់ផ្សេងៗ សូមផ្ញើសារអេឡិត្រូនិចមកកាន់យើងខ្ញុំ