ស្រាវជ្រាវ

ស្រាវជ្រាវ

យុវជនស្រុកបាទី ខេត្តតាកែវ ផ្តល់ក្តីគោរពដ៏ជ្រាលជ្រៅ ដល់អ្នកស្លាប់ពីរបបខ្មែរក្រហម

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ មានយុវជនក្មេងៗក្រោមអាយុ១៨ឆ្នាំដែលត្រូវជាចៅ ចៅទួតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣០នាក់ បានផ្តល់ក្តីគោរពដ៏ជ្រាលជ្រៅដល់វិញ្ញាណក្ខ័ន្ធអ្នកស្លាប់ក្នុងរបបខ្មែរក្រហម នៅពីមុខមន្ទីរបូជនីយដ្ឋានវត្តសុរភី ហៅវត្តកកោះ ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អង្គុយបត់ជើងនៅពីមុខលលាដ៏ក្បាលសាកសពរាប់ពាន់ដែលដាក់តម្កល់នៅក្នុងមន្ទីរបូជនីយដ្ឋានវត្តសុរភី យុវជនម្នាក់ៗកាន់ធូបមួយសរសៃលើកដៃសំពះ ភ្នែកសម្លឹងទៅរកលលាដ៏ក្បាលទាំងនោះដោយស្ងៀមស្ងាត់ ជាមួយនឹងទឹកមុខស្រពាប់ស្រពោន និង

ស្រាវជ្រាវ

វេទិកាសហគមន៍នៅក្នុងភូមិទួលប្រាសាទ

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯសារកម្ពុជា បានរៀបចំវេទិកាសហគមន៍មួយនៅក្នុងភូមិទួលប្រាសាទ នៃស្រុកអន្លង់វែង ដោយផ្ដោតទៅលើ «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងដំណើរការនៃការកាត់ទោសមេដឹកនាំខ្មែរក្រហមនៅក្នុងអង្គជំនុំជម្រះវិសាមញ្ញតុលាការកម្ពុជា»។ វេទិកាសហគមន៍នេះត្រូវបានធ្វើឡើងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងសាលាឆទានមួយនៃភូមិទួលប្រាសាទ ដោយមានការចូលរួមពីប្រជាជនចំនួន២៧នាក់ រាប់បញ្ចូលទាំងកុមារ ដែលមានស្រី១៥នាក់

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកម្ពុជា និង អង្គការ TPO សហការគ្នា រៀបចំកម្មវិធីផ្តល់ការប្រឹក្សាផ្លូវចិត្ត និងសុខភាព ដល់ឪពុកម្តាយកុមារដែល បាត់បង់ជីវិតដោយសារលិចទូក

ក្រុមការងារនៃគម្រោងលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលហៅកាត់ថាគម្រោងប្រវត្តិសាស្រ្ត និងសុខភាព បានធ្វើការសហការជាមួយ អង្គការ TPO ដើម្បីផ្តល់សេវាជំនួយផ្នែកសុខភាពផ្លូវចិត្តដល់ឪពុកម្តាយរបស់កុមារចំនួន១១នាក់ដែលរងគ្រោះបាត់បង់ជីវិតដោយសារលិចទូកកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ កម្មវិធីនេះគឺធ្វើឡើងភ្លាមៗ បន្ទាប់ពីមជ្ឈមណ្ឌលឯកសារកម្ពុជាបានទទួលដំណឹងតាមរយៈអត្ថបទរបស់ខ្មែរថាមស៍ ដែលចុះផ្សាយកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។

ស្រាវជ្រាវ

វេទិកាអប់រំសហគមន៍ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅស្រុកកោះសូទិន ៖ «ការងារមួយថ្ងៃនៅកងចល័តក្នុងរបបខ្មែរក្រហម»

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាអប់រំ សហគមន៍ស្ដីពី​ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ «ការងារមួយ ថ្ងៃនៅកងចល័តក្នុងរបប​ខ្មែរក្រហម» ​ដោយមានការចូលរួមពីលោក សោម សេរី និង លោក

ស្រាវជ្រាវ

ដំណើរទស្សនកិច្ចសិក្សាស្តីអំពី «សន្តិភាព និង សិទ្ធិមនុស្ស» មកកាន់តំបន់ប្រវត្តិសាស្រ្តអន្លង់វែង

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំទទួលស្វាគមន៍សិស្សានុសិស្សមកពីវិទ្យាល័យ តេជោ សែន សំរោង ចំនួន២៣នាក់ ក្នុងនោះមានសិស្សស្រីចំនួន១៣នាក់ និងសិស្សប្រុសចំនួន១០នាក់។ ទស្សនកិច្ចសិក្សានេះគឺដើម្បីឈ្វេងយល់អំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

ស្រាវជ្រាវ

វេទិកាថ្នាក់រៀនស្ដីពី ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិតេយ្យ (១៩៧៥-១៩៧៩) នៅស្រុកអន្លង់វែង ៖ ការស្វែងយល់ពីរឿងរ៉ាវប្រវត្ដិសាស្រ្ដ គឺដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍

សិស្សានុសិស្សចំនួន២៦នាក់ ក្នុងនោះមានសិស្សប្រុស១២នាក់ និងស្រី១៤នាក់ នៃវិទ្យាល័យអន្លង់វែង បានចូលរួមនៅក្នុងវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅការិយាល័យមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ វេទិកាថ្នាក់រៀននេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងដល់យុវជនអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងវិធីសាស្រ្ដទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត។