ស្រាវជ្រាវ

ស្រាវជ្រាវ

ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៤៤នាក់ នៅភូមិឈើទាលជ្រុំ

នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលផ្សះផ្សាវាលវែង ចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំនួន៤៤ក្បាល ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងយុវជនចំនួន ៤៤នាក់

ស្រាវជ្រាវ

មជ្ឈមណ្ឌលផ្សះផ្សាវាលវែង រៀបចំវេទិកាថ្នាក់រៀនស្តីអំពី «សារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ» សម្រាប់យុវជនមកពីស្រុកភ្នំក្រវ៉ាញ

នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានរៀបចំវេទិកាថ្នាក់រៀនស្តីពី «សារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ សម្រាប់យុវជនចំនួន១៧នាក់ ក្នុងនោះស្រី១២នាក់ មកពីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ វេទិកានេះនឹងផ្តល់ការអប់រំដល់យុវជនស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងឈ្វេងយល់អំពីនិយមន័យនៃឧក្រិដ្ឋកម្មឃោរឃៅ

ស្រាវជ្រាវ

ពិធីចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិដីក្រហម

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានធ្វើការចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៨៤នាក់ ក្នុងនោះមានស្រី៥៤នាក់ រស់នៅភូមិដីក្រហម ឃុំអន្លង់រាប

ស្រាវជ្រាវ

វេទិកាពិគ្រោះយោបល់ផ្នែកសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរៀបចំវេទិកាពិគ្រោះយោបល់ផ្នែកសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ក្នុងវេទិកានេះ មានការចូលរួមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១២០នាក់ រស់នៅក្នុងស្រុកជើងព្រៃ, ស្រុកព្រៃឈរ និងស្រុកស្រីសន្ធរ។  លោកវេជ្ជបណ្ឌិត ឡាវ ហាវ៉ាន់ មកពីមន្ទីរពេទ្យខេវី, អ្នកស្ម័គ្រចិត្តកម្ពុជា

ស្រាវជ្រាវ

សិស្សានុសិស្សវិទ្យាល័យ ឈីន លាន ហាន់ជ័យ ចូលរួមវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្ត កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

នៅថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំឡើងវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយមានការចូលរួមពីសិស្សានុសិស្សថ្នាក់ទី១២ ចំនួន៥៥នាក់ មកពីវិទ្យាល័យ ឈីន លាន ហាន់ជ័យ ស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ដើម្បីជំរុញចំណេះដឹងរបស់សិស្សានុសិស្សដែលជាយុវជន-យុវនារីជំនាន់ក្រោយអំពីប្រវត្តិសាស្រ្តខ្មែរក្រហម

ស្រាវជ្រាវ

ដំណើរទស្សនកិច្ចសិក្សាស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដល់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ស្គន់

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំឡើងដំណើរទស្សនកិច្ចសិក្សាស្ដីពី ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដល់សិស្សានុសិស្សចំនួន៥០នាក់មកពីវិទ្យាល័យ