សោម ប៊ុនថន

ស្រាវជ្រាវ

រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ និងអង្គការសកម្មភាពកំចាត់មីនជប៉ុន ដោយមានការសម្របសម្រួលពីមជ្ឈមណ្ឌលឯកសារកម្ពុជាអនុវត្តគម្រោងការផ្លាស់ប្ដូរដីដែលមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ទៅជាដីដែលអាចប្រើប្រាស់បាន

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ អង្គការសកម្មភាពកំចាត់មីនជប៉ុន (Japan Mine Action Service – JMAS) ក្រោមកិច្ចសម្របសម្រួលរបស់រដ្ឋបាលស្រុកបុរីអូរស្វាយ-សែនជ័យ ចាប់ផ្ដើមប្រតិបត្តិការរាវរក ប្រមូល និងកម្ទេចគ្រាប់មីន-យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅទីតាំងកោះព្នៅ

ស្រាវជ្រាវ

សិស្សមកពីអង្គការដើម្បីភាពញញឹមនៃកុមារ ដែលមានជីវភាពខ្វះខាត និងជាក្មេងកំព្រាមកទស្សនកិច្ចសិក្សានៅព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ សិស្សថ្នាក់ទី១០  ចំនួន៤០នាក់ ដឹកនាំដោយលោកគ្រូអ្នកគ្រូចំនួន៥នាក់ មកពីអង្គការដើម្បីភាពញញឹមនៃកុមារ ដែលមានទីតាំងនៅសង្កាត់ស្ទឹងមានជ័យ ក្រុងភ្នំពេញ បានមកទស្សនកិច្ចសិក្សានៅព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈ​មណ្ឌលឯកសារកម្ពុជា។ សិស្សទាំងនេះភាគច្រើនមានជីវភាពខ្វះខាត និងត្រូវបានជ្រើសរើសចេញពីក្រុមគ្រួសារដែលរស់នៅតាមកន្លែង​ចាក់សំរាម​ក្នុងទីក្រុងភ្នំពេញ និងមួយចំនួនទៀតជ្រើសចេញពីក្រុមគ្រួសារដែលកំព្រាឪពុកម្តាយ និងមានឪពុកម្តាយប្រើអំពើហឹង្សា,

ស្រាវជ្រាវ

អដ្ឋិធាតុជួបជុំជាមួយក្រុមគ្រួសារ

កាលពីជាងបីទស្សវត្សរ៍មុន ពៅ ចាន្ធី ដែលជាស្ត្រីមេផ្ទះម្នាក់បានទទួលមរណភាពក្នុងជន្មាយុ ២៧ឆ្នាំ បន្ទាប់ពីចំណាយពេលអស់រយៈពេលប្រមាណ ២ឆ្នាំក្នុងការព្យាបាលជំងឺមហារីក។ សំរិត ចាន់ណារ័ត្ន ដែលត្រូវជាប្តី​បាន​និយាយ​ថា៖ “យើង​ស្គាល់​គ្នា​តាំង​ពីនៅវ័យសិក្សា​”។ សព្វថ្ងៃ ចាន់ណារ័ត្ន មានអាយុ ៦០ឆ្នាំ

ស្រាវជ្រាវ

ហោអដ្ឋិធាតុវត្តលង្កា ប្រគល់អដ្ឋិធាតុជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យនិងរក្សាទុក

នៅវេលាម៉ោង៦:៤៥នាទីព្រឹក ថ្ងៃអាទិត្យទី៦ ខែកក្កដា ឆ្នាំ២០២៥​​ ហោអដ្ឋិធាតុ ឬ បណ្ណាល័យធាតុ នៅវត្តលង្កា ដែលផ្តួចផ្តើមសាងសង់ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា និងមានការគាំទ្រពីសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចាន់ថុល្ល និងគណៈកម្មការគ្រប់គ្រងវត្តលង្កា បានប្រគល់អដ្ឋិធាតុឈ្មោះ ពៅ

ស្រាវជ្រាវ

សោ ភឹម លេខាភូមិភាគបូព៌ា និង ណៃ សារ៉ាន់ លេខាភូមិភាគឦសាន ត្រូវជាសាច់ញាតិនិងរស់នៅភូមិកំណើតជាមួយខ្ញុំបានស្លាប់ទាំងអស់ដោយសារការចោទប្រកាន់

ខ្ញុំឈ្មោះ ហោ ខេង កើតនៅឆ្នាំ១៩២៨ អំឡុងពេលដែលប្រទេសកម្ពុជាស្ថិត​នៅ​​ក្រោម​អាណា​​និគមនិយម​បារាំង។ នៅសម័យនោះ ខ្ញុំបានចូលរៀនភាសាបារាំងដំបូងនៅថ្នាក់កុមារ​ដ្ឋាន ហើយតមកក៏ចូលរៀនដល់ថ្នាក់បឋមសិក្សា ដូច្នេះខ្ញុំ​អាច​​និយាយ​ភាសាបារាំងបាន​ខ្លះៗ។ ក្រៅពីរៀនអក្សរបារាំង ខ្ញុំត្រូវបានគ្រូជនជាតិបារាំងឱ្យទន្ទេញ និងសូត្រមេលេខពីលេខ២ ដល់លេខ៩ ត្រឡប់ចុះឡើងរៀងរាល់ម៉ោងសិក្សានៅក្នុងថ្នាក់។ បន្ទាប់​ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣

ស្រាវជ្រាវ

ស្រី ហួន ៖ ពេទ្យឯកទេសជំងឺគ្រុនចាញ់នៅក្នុងរបបខ្មែរក្រហម

នៅពេលខ្មែរក្រហមដើរឃោសនានៅតាមភូមិឃុំ ដើម្បីប្រមូលកម្លាំងធ្វើការតស៊ូប្រឆាំងនឹងរបបសាធារដ្ឋខ្មែរដឹកនាំដោយ លន់ នល់ ខ្មែរក្រហមបានជ្រើសរើសខ្ញុំឱ្យចូលរៀនពេទ្យបឋមដើម្បីព្យា​បាលជំងឺប្រជាជនក្នុងភូមិ។ ក្រោយមក ខ្មែរក្រហមបានបញ្ជូនខ្ញុំឱ្យទៅធ្វើការនៅមន្ទីរពេទ្យតំបន់ ជំនាញ​ខាងជំងឺគ្រុនចាញ់រហូតដល់របបខ្មែរក្រហមដួលរលំ។ ខ្ញុំឈ្មោះ ស្រី ហួន កើតនៅថ្ងៃទី១៦ ខែមករា ឆ្នាំ១៩៥១ នៅភូមិគគីរ