"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

លើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តតាកែវ ទទួលបានកញ្ចប់អនុស្សាវរីយ៍

អ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅខេត្តតាកែវ ចាប់ផ្ដើមចុះសួរសុខទុក្ខនិងស្ដាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចាប់តាំងពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១កន្លងមក។ អ្នកស្ម័គ្រចិត្ត បានចុះសម្ភាស បំពេញបែបបទស្ទង់មតិ ផ្តិតយករូបថតពីមូលដ្ឋាន និងប្រគល់កញ្ចប់អនុស្សាវរីយ៍ចំនួន ៨០​ប្រអប់ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលកំពុងតែរស់នៅក្នុងស្រុកចំនួន៧ក្នុងខេត្តតាកែវគឺ ស្រុកបាទី,ស្រុកព្រៃកប្បាស, ស្រុកសំរោង, ស្រុកអង្គរបុរី, ស្រុកទ្រាំង, ស្រុកគិរីវង្ស និងស្រុកត្រាំកក់។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទទួលបានកញ្ចប់អនុស្សាវរីយ៍ ដែលនៅក្នុងនោះរួមមាន ព្រឹត្តិបត្រព័ត៌មានណែនាំអំពីសុខភាព, សាប៊ូលាងដៃ, ម៉ាស់, នំ, សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥-១៩៧៩), សៀវភៅអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលនៅក្នុងប្រវត្តិ​សាស្រ្តពិភពលោក, ឧបករណ៍សង្រ្គោះបឋម, សេវាកម្មពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យឯកជននៅក្នុងសហគមន៍ដោយឥតគិតថ្លៃ, សម្ភារជំនួយដល់ជនពិការ រួមជាមួយកាបូបស្ពាយ និងអាវយឺត។​ អ្នកស្ម័គ្រចិត្ត នឹងបន្តអនុវត្តន៍កិច្ចការងាររបស់ខ្លួនសម្រាប់ខែកញ្ញាបន្តទៅទៀត។

សូមអរគុណដល់អ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅខេត្តតាកែវមាន កែប ម៉ៃសុជាតា, អ៊ុំ ស្រីលី, ស្រឿន ធារ៉ា, ខុំ ស្រីនោរ , គ្រី ភាព, ថៃ ស៊ីណា, ហេង លីដា, ទុយ តារ៉ា, កង ពិដោរ, ហៀក ស្រីពេជ្រ, ពិន ពុំពា, មឿន ហាច, កាន់ សុខភាព, ហួ ស៊ីណាត, ជីម សុខគា, ញ៉ាញ់ ធីប, រឹម ស្រីស្រស់, សៀង កញ្ញា, វ៉ែន ចរិយា និង ស៊ុយហ៊ីម ម៉េងឡាង ដែលបានបំពេញកិច្ចការងាររបស់ខ្លួនកន្លងមក។

អត្ថបទ និងរូបថត៖ រី លក្ខិណា និង កែវ សុភី ប្រធានក្រុមអ្នកស័្មគ្រចិត្តកម្ពុជាខេត្តតាកែវ

សកម្មភាពអ្នកស័្មគ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ចែកកញ្ចប់អនុស្សាវរីយ៍នៅខេត្តតាកែវ

អ៊ុន សុដាវី

អ៊ុន សុដាវី

អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកម្ពុជា អ៊ីម៉ែល៖ truthsodavy.u@dccam.org ទូរសព្ទ៖ +៨៥៥ (0) ៧៨ ៩១០ ៧០៧ គេហទំព័រ៖ www.dccam.org

សោម ប៊ុនថន
និពន្ធនាយក នៃទស្សនាវដ្តីស្វែងរកការពិត
ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០
អ៊ីម៉ែល៖ truthbunthorn.s@dccam.org
©២០២១ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា

រាល់មតិយោបល់ផ្សេងៗ សូមផ្ញើសារអេឡិត្រូនិចមកកាន់យើងខ្ញុំ