"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ប្រគល់ម៉ាស៊ីនវិទ្យុទាក់ទងដល់រដ្ឋបាលស្រុកអន្លង់វែង

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ លោក ហោ ជិនវិរយុទ្ធ អភិបាលនៃគណៈអភិបាលស្រុកអន្លង់វែង បានទទួលម៉ាស៊ីនវិទ្យុទាក់ទងចល័តមួយគ្រឿង ដែលជាអំណោយរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ លោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកបណ្ឌិត លី សុខឃាង ដែលតំណាងឲ្យលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។ លោកអភិបាលស្រុក មានប្រសាសន៍ថា ម៉ាស៊ីនវិទ្យុទាក់ទងចល័តប្រភេទMotorola GM300 ដែលមានកម្លាំង៤៥វ៉ាត់នេះ នឹងរួមចំណែកនិងសម្រួលដល់ការទំនាក់ទំនងសម្រាប់ការកសាងស្តូបអនុស្សាវរីយ៍ឈ្នះ ឈ្នះអន្លង់វែង និងបម្រើឲ្យវិស័យទំនាក់ទំនងរបស់ស្រុកអន្លង់វែងទាំងមូល ដោយរាប់ទាំងការគ្រប់គ្រងសន្តិសុខជាដើម៕
(អត្ថបទ​ដោយ មេក វិន និង រូបថតដោយ វុត្ថា គឹមឡុង និង សួត វិចិត្រ)