"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

បណ្ណាល័យសម្តេចម៉ែ មានព្រះកិត្តិយសបើកទទួលសាធារណជន

នៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម ៨៦ យាងចូល ៨៧ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នេះ បណ្ណាល័យសម្តេចម៉ែមានព្រះកិត្តិយស និងសេចក្តីសោមនស្ស បើកទទួលសាធារណជនឲ្យចូលមកទស្សនាទៅតាមពេលវេលាកំណត់ដូចខាងក្រោម៖

សម្រាប់សាធារណជនដែលចូលមកអាន

-បើកទទួលរៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ២:០០ រសៀល ដល់ ម៉ោង ៤:០០ រសៀល។

សម្រាប់ដំណើរទស្សនកិច្ចជាក្រុម ដែលមានចំនួនកំណត់មិនលើសពី៥នាក់

-បើកទទួលរៀងរាល់ថ្ងៃសុក្រ សប្តាហ៍ទី៤ នៃខែនីមួយៗ។

សាធារណជនត្រូវអនុវត្តតាមវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

សាធារណជនដែលមានបំណងចង់មកធ្វើការសិក្សាស្រាវជ្រាវ សូមធ្វើការណាត់ជួបជាមុន។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងអ្នកស្រី សុភ័ក្រ្ត ភាណា លេខទូរសព្ទ ៖ ០៩២ ២៣៤ ៧០៧។

សូមរគុណ!