ឯកអគ្គរដ្ឋទូតសិង្ហបូរីទស្សនកិច្ចតំបន់អន្លង់វែង

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោកជំទាវ ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកធ្វើទស្សនកិច្ចមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង និងតំបន់ទេស​ចរណ៍ប្រវត្តិសាស្រ្តនៃស្រុកអន្លង់វែងជាទីដែលសង្គ្រាមត្រូវបានបញ្ចប់ និងសន្តិភាពចាប់ផ្តើមកើតមានឡើងវិញ។ លោកជំទាវឯកអគ្គរដ្ឋទូតបានក្លាយទៅជាអ្នកការទូតទីពីរនៃបណ្តាប្រទេសអាស៊ានដែលបានអញ្ជើញមកដល់តំនប់អន្លង់វែង ខណៈដែលប្រទេសកម្ពុជាកំពុងធ្វើជាប្រធានប្តូរវេនរបស់អាស៊ាន។

នៅវេលាម៉ោង៨:០០នាទីព្រឹក លោកជំទាវឯកអគ្គរដ្ឋទូតបានមកដល់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពី លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ មានគោលបំណងស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្រអន្លង់វែងដែលជាទីតាំងតស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហម។ ស្រុកអន្លង់វែង មានទីតាំងប្រវត្តិសាស្រ្តចំនួន១៤កន្លែងដែលបម្រើឲ្យគោលដៅទេសចរណ៍ជាតិ និងអន្តរជាតិ។

នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោកជំទាវអគ្គរដ្ឋទូតនេះ បណ្ឌិត លី សុខឃាង ក៏បានបង្ហាញអំពីកិច្ចការងារមួយចំនួនទាក់ទងនឹងការបង្កើតវេទិកាថ្នាក់រៀនអំពីប្រវត្តិសាស្រ្ត​កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។

បន្ទាប់មក លោកជំទាវឯកអគ្គរដ្ឋទូត បានធ្វើដំណើរឆ្ពោះទៅកាន់អតីតផ្ទះ ប៉ុល ពត និង ខៀវ សំផន, អតីតផ្ទះប្រជុំរបស់ តាម៉ុក នៅលើភ្នំដងរែក និងសារមន្ទីរផ្ទះ តាម៉ុក។ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសាកម្ពុជា បានរៀបរាប់យ៉ាងក្បោះក្បាយអំពីទីតាំងប្រវត្តិសាស្ត្រនីមួយៗ និងបានផ្តោតការពិភាក្សាអំពីពាក្យ «សន្តិភាព» ដែលប្រទេសកម្ពុជាបានទទួលនាពេលបច្ចុប្បន្ន។

ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ក៏បានចូលរួមធ្វើអត្ថាធិប្បាយអំពីរឿងរ៉ាវប្រវត្តិសាស្ត្រនៃការធ្វើសង្គ្រាមនៅតំបន់អន្លង់វែង និងការសម្រេចបាននូវសន្តិភាព ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្ននេះ អន្លង់វែងចាប់ផ្ដើមបោះជំហានទៅរកការប្រែមុខមាត់ថ្មី តាមរយៈការសាងសង់ «ស្តូបឈ្នះ ឈ្នះ អន្លង់វែង»។ មុនពេលវិលត្រឡប់មកវិញ លោកជំទាវឯកអគ្គរដ្ឋទូត ត្យូ ឡេឆេង សម្តែងនូវការកោតសរសើរចំពោះដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីសង្គ្រាម និងសន្តិភាពនៅប្រទេសកម្ពុជា ព្រមទាំងបេសកកម្មរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ក្នុងការអប់រំយុវជនអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។

អត្ថបទ ៖ មេក វិន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

លោកជំទាវ ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកធ្វើទស្សនកិច្ចមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពី លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកជំទាវ ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា នៅសារមន្ទីរផ្ទះ តាម៉ុក។ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកជំទាវ ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៅសារមន្ទីរផ្ទះ តាម៉ុក។ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកជំទាវ ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៅលើភ្នំដងរែក។ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកជំទាវ ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា នៅកន្លែងលាក់ខ្លួនរបស់ ប៉ុល ពត នៅក្បាលទន្សោង។ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកជំទាវ ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា នៅកន្លែងលាក់ខ្លួនរបស់ ប៉ុល ពត នៅក្បាលទន្សោង។ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកជំទាវ ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅក្បាលទន្សោង។ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកជំទាវ ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅពើយ តាម៉ុក។ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកជំទាវ ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅកន្លែងលាក់ខ្លួនរបស់ ប៉ុល ពត នៅក្បាលទន្សោង។ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកជំទាវ ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅរូងលាក់ខ្លួនរបស់ ប៉ុល ពត នៅក្បាលទន្សោង។ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកជំទាវ ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ទស្សនកិច្ចទីតាំងបូជាសព ប៉ុល ពត នៅលើភ្នំដងរែក។ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកជំទាវ ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងឧត្តមសេនីយ៍ត្រី និត ណារ៉ុង នៅក្បាលទន្សោង។ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងឧត្តមសេនីយ៍ត្រី និត ណារ៉ុង នៅក្បាលទន្សោង។ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
អត្ថបទផ្សេងទៀត៖

ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៤៤នាក់ នៅភូមិឈើទាលជ្រុំ

មជ្ឈមណ្ឌលផ្សះផ្សាវាលវែង រៀបចំវេទិកាថ្នាក់រៀនស្តីអំពី «សារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ» សម្រាប់យុវជនមកពីស្រុកភ្នំក្រវ៉ាញ