"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

លើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

អនុប្រធានអង្គការសហប្រជាជាតិ ពិភាក្សាអំពីសន្តិភាព សិទ្ធិមនុស្ស និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា និងនៅក្នុងប្រទេសដទៃទៀតជាមួយនឹងលោក ឆាំង យុ

លោក​ ខាឡេត ឃីអារី អនុប្រធានអង្គការសហប្រជាជាតិ  ទទួលបន្ទុកនាយកដ្ឋានកសាងសន្តិភាព និងកិច្ចការនយោបាយប្រចាំនៅតំបន់មជ្ឈិមបូព៌ា, អាស៊ី និងប៉ាស៊ីហ្វិក, លោក ខូឌី ហ្គ្រីហ្គើ មន្ត្រីផ្នែកនយោបាយ, និង​លោកស្រី ផលលីន ថេមឺស៊ីស តំណាងអង្គការ​សហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា និង​ប្រតិភូកិត្តយស បាន​ពិភាក្សាអំពី​សន្តិភាព សិទ្ធិមនុស្ស និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជានិងនៅក្នុងប្រទេសដទៃទៀតជាមួយនឹងលោក ឆាំង យុ នៅឯ​បណ្ណាល័យ​សម្តេចម៉ែ នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ​២០២១។

លោក ខាឡេត ឃីអារី អនុប្រធានអង្គការសហប្រជាជាតិ ទទួលបន្ទុកនាយកដ្ឋានកសាងសន្តិភាព និងកិច្ចការនយោបាយប្រចាំនៅតំបន់មជ្ឈិមបូព៌ា, អាស៊ី និងប៉ាស៊ីហ្វិក (នៅកណ្តាល) លោកស្រី ផលលីន ថេមឺស៊ីស តំណាងអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា (ខាងឆ្វេង) និង លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (ខាងស្តាំ) នៅឯបណ្ណាល័យសម្តេចម៉ែ នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១។ (សុភ័ក្រ្ត ភាណា/មជ្ឈមណ្ឌលឯកសារកម្ពុជា)

លោក​ ឆាំង​ យុ នាយកមជ្ឈមណ្ឌលឯកសារ​កម្ពុជានិងជា​ស្ថាបនិក​នៃ​វិទ្យាស្ថាន​ស្លឹករឹត បានទទួល​ស្វាគមន៍​ប្រតិភូកិត្តិយស​យ៉ាងកក់​ក្តៅ។

ភ្ញៀវកិត្តិយស បាន​ចារចំណារ​អនុស្សាវរីយ៍ ដែលមាន​ខ្លឹម​សារដូចខាងក្រោម៖

“…សូមអរគុណដែលថែរក្សា​ការ​ចងចាំ​ឲ្យ​នៅរស់​រវើក។…” – ខាឡេត ឃីអារី អនុប្រធានអង្គការសហប្រជាជាតិ  ទទួលបន្ទុកនាយកដ្ឋានកសាងសន្តិភាព និងកិច្ចការនយោបាយប្រចាំនៅតំបន់មជ្ឈិមបូព៌ា, អាស៊ី និងប៉ាស៊ីហ្វិក”

លោក ខាឡេត ឃីអារី អនុប្រធានអង្គការសហប្រជាជាតិ ទទួលបន្ទុកនាយកដ្ឋានកសាងសន្តិភាព និងកិច្ចការនយោបាយប្រចាំនៅតំបន់មជ្ឈិមបូព៌ា, អាស៊ី និងប៉ាស៊ីហ្វិក (ខាងស្តាំ) និង លោកស្រី ផលលីន ថេមឺស៊ីស តំណាងអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា (ខាងឆ្វេង) នៅឯបណ្ណាល័យសម្តេចម៉ែ នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១។ (សុភ័ក្រ្ត ភាណា/មជ្ឈមណ្ឌលឯកសារកម្ពុជា)

“ការចងក្រងឯកសារ​គឺជាសកម្មភាពនយោបាយ។” ខ្ញុំ​បាន​រៀនសូត្រអំពីចំណុចនេះ និង​មេរៀន​ជាច្រើន​ទៀត​ពី​ដំណើរ​ទស្សនកិច្ច​ខ្លីមួយ​ក្នុង​ថ្ងៃនេះ មកកាន់​បណ្ណាល័យ​សម្តេចម៉ែ។ នេះពិតជា​កិត្តិយស​និង​សេចក្តីសោមនស្សរីករាយជាពន្លឹក ដែល​ទទួលបាន​ការយល់ដឹងអំពីសារសំខាន់​នៃ​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​កម្ពុជា ដែល​បាន​អភិរក្ស​ក្នុង​បណ្ណសារ​ជា​ទម្រង់លាយលក្ខណ៍អក្សរ ការរៀបរាប់ដោយ​ផ្ទាល់មាត់ និង​រូបភាព និង​ព្រមទាំង​ត្រូវបាន​ប្រមែប្រមូល​ចងក្រង​ដោយ​ស្វិតស្វាញ​និង​ប្រសើរ។ យ៉ាងណាក្តី ប្រវត្តិសាស្ត្រ​មិនស្ថិតតែនៅក្នុង​អតីតកាលនោះទេ។ ប្រវត្តិសាស្ត្រ​កំណត់​នូវអនាគត។ ហើយពិតជាចាំបាច់ណាស់ ដែល​យើង​ត្រូវ​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​ ដើម្បី​លូតលាស់​ក្នុង​បច្ចុប្បន្នកាល។ ដោយសេចក្តីដឹងគុណ។” – ផលលីន ថេមឺស៊ីស តំណាងអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ផលលីន ថេមឺស៊ីស តំណាងអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា នៅឯបណ្ណាល័យសម្តេចម៉ែ នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១។ (សុភ័ក្រ្ត ភាណា/មជ្ឈមណ្ឌលឯកសារកម្ពុជា)

មជ្ឈមណ្ឌលឯកសារ​កម្ពុជា បង្កើត​បណ្ណាល័យ​សម្តេចម៉ែឡើង ដោយ​មានការគាំទ្រពី​ស្ថាន​ទូតសហរដ្ឋអាមេរិក និង​ទីភ្នាក់ងារ​សហរដ្ឋ អាមេរិក​សម្រាប់​ការអភិវឌ្ឍអន្តរជាតិ ក្នុង​គោលបំណង​ថ្វាយព្រះកិត្តិយសជូន សម្តេចព្រះមហាក្សត្រីយ៍ ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ដែល​បាន​លះបង់ពេញមួយ​ព្រះជីវិត​របស់ទ្រង់ចំពោះប្រទេសកម្ពុជា, ចំពោះសម្តេចព្រះ​បរមរតនកោដ្ឋ​ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ, និង​ចំពោះប្រជាជន​កម្ពុជា។

អត្ថបទ និង រូបថត៖ សុភ័ក្រ្ត ភាណា

លោក ខាឡេត ឃីអារី អនុប្រធានអង្គការសហប្រជាជាតិ ទទួលបន្ទុកនាយកដ្ឋានកសាងសន្តិភាព និងកិច្ចការនយោបាយប្រចាំនៅតំបន់មជ្ឈិមបូព៌ា, អាស៊ី និងប៉ាស៊ីហ្វិក (នៅកណ្តាល), លោក ខូឌី ហ្គ្រីហ្គើ មន្ត្រីផ្នែកនយោបាយ (ខាងឆ្វេង), និងលោកស្រី ផលលីន ថេមឺស៊ីស តំណាងអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា (ខាងស្តាំ) នៅឯបណ្ណាល័យសម្តេចម៉ែ នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១។ (សុភ័ក្រ្ត ភាណា/មជ្ឈមណ្ឌលឯកសារកម្ពុជា)

សោម ប៊ុនថន

សោម ប៊ុនថន

និពន្ធនាយកទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកម្ពុជា អ៊ីម៉ែល៖ truthbunthorn.s@dccam.org ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០ គេហទំព័រ៖ www.dccam.org

សោម ប៊ុនថន
និពន្ធនាយក នៃទស្សនាវដ្តីស្វែងរកការពិត
ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០
អ៊ីម៉ែល៖ truthbunthorn.s@dccam.org
©២០២១ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា

រាល់មតិយោបល់ផ្សេងៗ សូមផ្ញើសារអេឡិត្រូនិចមកកាន់យើងខ្ញុំ