វេទិកាពិភាក្សាសាធារណៈ
(11-ធ្នូ-2017)
រូបថត១០០សន្លឹក បានចាប់ផ្តើមដាក់តាំងបង្ហាញដល់សាធារណជនជាលើកដំបូងបង្អស់នៅសារមន្ទីរតាម៉ុក (អតីតផ្ទះតាម៉ុក) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នេះ ក្រោមការរៀបចំរបស់ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ និងមន្ទីរទេសចរណ៍ស្រុកអន្លង់វែង សហការជាមួយមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។
(8-ធ្នូ-2017)
ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ រូបសំណាករម្លឹកអំពីការចងចាំរបបខ្មែរក្រហម ដែលសិល្បករ និងអ្នករចនារូបសំណាក លោក អ៊ឹង ភូសេរ៉ា ជាកូនខ្មែរកាត់បារាំងបាន ហៅឈ្មោះថា «អ្នកអង្វរលន់តួ» ឬជាបូជនីយដ្ឋាន «សម្រាប់អ្នកដែលលែងនៅទីនេះទៀតហើយ»
(13-វិច្ឆិកា-2017)
អន្លង់វែង គឺជាតំបន់ទេសចរណ៍បែបប្រវត្តិសាស្រ្តដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីដើម្បីទស្សនា និងស្រាជ្រាវពីធនធានធម្មជាតិ និងទីតាំងប្រវត្តិសាស្រ្តទាក់ទងនឹងសម័យខ្មែរក្រហម ដែលបានបន្សល់ទុកនូវកេរដំណែល រួមមានសាលារៀន មន្ទីរពេទ្យ ស្ពាន និងផ្ទះរបស់មេដឹកនាំខ្មែរក្រហមមកដល់បច្ចុប្បន្ននេះ។
(5-មេសា-2017)
យ៉េង សិរីរ័ត្ន «មនោសញ្ចេតនានៃរូបចម្លាក់» 
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំធ្លាប់បានឃើញស្នាដៃសិល្បៈរបស់ ស៊ីរា មួយចំនួន ជា ពិសេសផ្ទាំងគំនូររបស់គាត់។ ជាទូទៅ គំនូរទាំងនេះត្រូវបានគូសឡើងនៅលើផ្ទាំងក្តារបន្ទះធំៗ ដែលពោរពេញទៅដោយគំនិតបង្កប់
(5-មេសា-2017)
ជាឱកាសល្អណាស់ដែលខ្ញុំបានចូលរួមចំណែកក្នុងការសរសេររឿងរ៉ាវ សោកនាដកម្មនិងឧក្រិដាកម្មមហាព្រៃផ្សៃដែលប្រវត្តិសាស្ត្រមនុស្សលោកមិនធ្លាប់បានជួបប្រទះ ហើយដោយខ្ញុំធ្លាប់បានឆ្លងកាត់ជាក់ស្តែងក្នុងរបបឃោរឃៅដ៏ឆ្កួតលេលារបស់កម្ពុជាប្រជាធិបតេយ្យនោះ។ ខ្ញុំបានសម្រេចចិត្តសរសេរអត្ថបទនេះជាឯកសារសម្រាប់កូនចៅជំនាន់ក្រោយតទៅទៀត។ សូមកុំគិតថាពេល
(4-មេសា-2017)
ខៀវ សំផន គឺប្រៀបបានទៅនឹងស្វាទាំងបី  (ក្នុងសុភាសិតលោកខាងលិច) ខៀវ សំផន មិនបានឃើញអ្វី មិនបានឮអ្វី និងមិនបាននិយាយអ្វីទាំងអស់។ នោះគឺជាអ្វីដែល ខៀវ សំផន បានអះអាងការពារខ្លួននៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា «ប្រវត្តិសាស្ត្រកម្ពុជាថី្មៗនេះ និងគោលជំហររបស់ខ្ញុំជាបន្តបន្ទាប់»។
(27-មីនា-2017)
សុភាសិតមួយបាននិយាយក្នុងលំនាំនេះថា «គោដំបៅខ្នង ក្អែកហើររំលងវាបក់កន្ទុយ»។ ចំពោះខ្ញុំផ្ទាល់ ខ្ញុំជឿថា គោដែលបក់កន្ទុយពេលក្អែកហើររំលង មិនប្រាកដ១០០ភាគរយថាពិតជាគោដំបៅខ្នងនោះទេ។ ពោលគឺអាចមានករណីដែលគោមួយបក់កន្ទុយចៃដន្យចំពេលដែលក្អែកហើររំលង ប៉ុន្តែគោនោះមិនមានដំបៅក៏ថាបាន។ ដូចគ្នានេះដែរ
(3-មីនា-2017)
ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៣
ដូចបងប្អូនរួមជាតិជ្រាបស្រាប់ហើយក្នុងរយៈបីទសវត្សរ៍កន្លងមកនេះ ប្រទេសយើងបានឆ្លងកាត់សភាពការណ៍បត់បែន ស្មុគ្រស្មាញប្រកបទៅដោយគ្រោះថ្នាក់ និងទុក្ខសោកវេទនាក្រៃលែង។ បងប្អូនរួមជាតិយើងភាគច្រើនក៏ជ្រាបផងដែរថា នៅផ្លូវបត់និមួយៗដែលប្រកបទៅដោយគ្រោះថ្នាក់នៃប្រវត្តិសាស្ត្ររបស់ប្រទេសយើង ក្នុងរយៈពេលនោះខ្ញុំបានឈរនៅខាង
(2-មីនា-2017)
សេចក្តីផ្តើម ខាងក្រោមនេះគឺជាអត្ថបទស្តីអំពីករណីប្រទេសសេរ៉ាឡេអូន ដែលផ្តល់នូវដំណោះស្រាយក្រោយពេលមានជម្លោះ។ អត្ថបទនេះចែកចេញជាបីផ្នែកសំខាន់ៗ។ ដំបូងខ្ញុំសូមលើកមកនិយាយអំពីការផ្ទុះឡើងនូវសង្គ្រាមស៊ីវិល និងការរំលោភសិទ្ធិមនុស្សដែលប្រព្រឹត្តឡើងនៅក្នុងអំឡុងពេលមានជម្លោះ។ ក្នុងតួសេចក្តីខ្ញុំពិនិត្យនូវមធ្យោបាយផ្សេងៗ
(30-មករា-2017)
គណៈកម្មាធិការយល់ឃើញថា ការស្វែងរកយុត្តិធម៌ជូនចំពោះជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យ ហៅថាខ្មែរក្រហម គឺជាកាតព្វកិច្ចមួយជាការចាំបាច់ដែលខ្មែរគ្រប់រូបត្រូវតែធ្វើ គឺប្រៀបដូចជាបុគ្គលដែលត្រូវការខ្យល់អុកស៊ីសែន ដើម្បីដកដង្ហើមដូច្នោះដែរ។ គណៈកម្មាធិការដែលជាសមាគមស្របច្បាប់បារាំងបានចាប់ផ្តើមសកម្មភាពពីឆ្នាំ១៩៩៩ ហើយមានចម្ងល់ច្រើនទៅលើបេសកកម្មថ្មីដែលលោកអគ្គលេខា
(25-មករា-2017)
ក្រោយពេលដែលជម្លោះ អំពើហិង្សា និងការរំលោភទៅលើសិទ្ធិមនុស្សស្ងប់ស្ងាត់ទៅ មនុស្សគ្រប់គ្នា តែងតែចង់ឲ្យអ្នកដែលស្រលាញ់សន្តិភាពឱបក្រសោបយកនូវគំនិតនៃការផ្សះផ្សាបង្រួបបង្រួមជាតិ។ ទំនោរបែបនេះបានក្លាយទៅជាការទាស់ទែងខ្វែងគំនិតគ្នានៅក្នុងតំបន់មួយចំនួន មិនមែនមកអំពីមូលហេតុនៃអត្ថន័យពិតប្រាកដនៃសម្តីខាងលើទេ ប៉ុន្តែដោយសារវាត្រូវបានប្រើប្រាស់ដោយជន
(23-មករា-2017)
មជ្ឈមណ្ឌលឯកសារកម្ពុជា/វិទ្យាស្ថានស្លឹករឹត សហការជាមួយនិងក្រសួងអប់រំ យុវជន និង កីឡា បានធ្វើវេទិកាថ្នាក់រៀនមួយស្ដីពីសារៈសំខាន់នៃការសិក្សាប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ  ដល់សិស្សថ្នាក់ទី១២ ចំនួនជាង៦០នាក់ នៅក្នុងបរិវេណវិទ្យាល័យព្រះយុគន្ធរនាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។
(19-មករា-2017)
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅក្នុងរយៈពេលកម្ពុជាប្រជាធិបតេយ្យ ត្រូវបានប្រារឰឡើងនៅសាលសន្និសីទចតុមុខ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៣។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព
(17-មករា-2017)
មរណភាពរបស់ ខៀវ ប៉ុណ្ណារី នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៣ ធ្វើឲ្យមានការផេតាតអារម្មណ៍កាន់តែច្រើនឡើងទៅលើមេដឹកនាំខ្មែរក្រហមដែលមានវ័យកាន់តែចាស់ ព្រមទាំងការរៀបចំឲ្យមានតុលាការកាត់ទោសមេដឹកនាំដែលនៅរស់ទាំងស្រីទាំងប្រុសដែលបានប្រព្រឹត្តអំពើឃោរឃៅកាលពីអតីតកាល។ ការស្លាប់របស់ ខៀវ ប៉ុណ្ណារី មានសក្តានុពលក្នុងការបំភ្លឺដល់
(12-មករា-2017)
យុវជនខ្មែរបច្ចុប្បន្នតែងតែលេចមុខនៅតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដោយសារជាប់ពាក់ព័ន្ធក្នុងបទឧក្រិដ្ឋកម្ម និងអំពើហិង្សាផ្សេងៗ មានដូចជាការឆក់ប្លន់ អំពើមនុស្សឃាត ការស៊ីផឹកពាលាអាវាសែ ការរំលោភ (រួមទាំងការរំលោភជាក្រុម ឬ «បូក») ការវាយប្រហារគ្នាតាមចិញ្ចើមថ្នល់ និងជាក់ស្តែងការធ្វើកុប្បកម្មនៅទីក្រុងភ្នំពេញនាថ្ងៃទី២៩ មករាឆ្នាំ២០០៣ កន្លងទៅថ្មីៗនេះ។
(6-មករា-2017)
បើយើងរម្លឹកអំពីរបបកម្ពុជាប្រជាធិបតេយ្យ ឬជាទូទៅហៅថា របបខ្មែរក្រហម មាន ព្រឹត្តិការណ៍ពីរដែលអ្នករស់រានពីរបបនេះនៅចងចាំ។ ទីមួយ ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ជាថ្ងៃដែលខ្មែរក្រហមវាយរំដោះ និងគ្រប់គ្រងប្រទេសទាំងស្រុង និងថ្ងៃ៧ ខែមករា ឆ្នាំ ១៩៧៩ ជាថ្ងៃដែលប្រជាជន និងប្រទេសកម្ពុជាត្រូវបានរំដោះចេញពីការកាប់សម្លាប់របស់ ខ្មែរក្រហម។
(5-មករា-2017)
ក្នុងន័យនេះជាទស្សនាទានបានបង្ហាញពីទស្សនៈមួយជ្រុងដើម្បីពិចារណាឲ្យឃើញធាតុពិតរបស់ពួកអតីតមេដឹកនាំកម្ពុជាប្រជាធិបតេយ្យ យើងមិនបានវិភាគហេតុការណឲ្យគ្រប់ជ្រុងជ្រោយទាំងអស់ទេ ក្នុងរយៈពេលដែលអ្នកទាំងអស់នោះគ្រប់គ្រងប្រទេស។ យើងខ្ញុំគ្រាន់តែបញ្ជាក់មួយជ្រុងថា មេដឹកនាំខ្មែរក្រហម និងខ្មែរក្រហមមិនមែនជាមនុស្សសុទ្ធទេ ពួកគេជាមនុស្ស
(4-មករា-2017)
តុលាការអន្តរជាតិ តុលាការព្រហ្មទណ្ឌអន្តរជាតិ និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា គឺជាអង្គតុលាការបី មានលក្ខណៈខុសគ្នាទាំងយុត្តិការលើរូបរឿងក្តី អាយុកាល ឬរយៈពេលនៃការបង្កើត សមាសភាព ការគ្រប់គ្រង និងគោលបំណងនៃការបង្កើត។ អត្ថបទនេះគឺចង់បង្ហាញអំពីភាពខុសគ្នារវាងស្ថាប័នយុត្តិធម៌ទាំងបី
(3-មករា-2017)
រីឆាត ហ្គោលស្តូន បានលើកឡើងនៅក្នុង American Prospect សរសេរនៅលើទំព័រមុខនៃសៀវភៅនេះ ដែលមានចំណងជើងថាៈ «ការពិតដែលនិយាយមិនចេញៈបញ្ហាលំបាកដែលគណៈកម្មការស្វែងរកការពិតប្រឈមមុខ» ថាវា «ផ្តល់នូវការស៊ីជម្រៅទៅលើរបៀបដែលគណៈកម្មការស្វែងរកការពិតអាចបម្រើឲ្
(29-ធ្នូ-2016)
ខ្ញុំសូមថ្លែងក្នុងនាមជាប្រទេសនៅអឺរ៉ុបខាងជើង ប្រទេសដាណឺម៉ាក ហ្វាំងឡង់ អាយឡែន ន័រវេស និងប្រទេសរបស់ខ្ញុំគឺស៊ុយអែដ។ លោកប្រធានជាទីគោរព‌! ប្រទេសនៅអឺរ៉ុបខាងជើងសប្បាយចិត្តណាស់ដែលនៅទីបំផុតកិច្ចព្រមព្រៀងមួយត្រូវបានង្កើតឡើងរវាងអង្គការសហប្រជាជាតិ
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត