ប្រវត្តិសាស្ដ្រនិងការស្រាវជ្រាវ
(5-មករា-2017)
ខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ដែលនិយាយអំពីខ្មែរបាត់បង់តន្ត្រី រ៉ក់ អេន រ៉ូល នៅក្នុងអំឡុងពេលកើតមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា បានគ្រោងធ្វើការចាក់បញ្ចាំង ជូនប្រជាជនទស្សនានៅតាមវត្តអារ៉ាម ទីប្រជុំជន និងភូមិនានានៅទូទាំងប្រទេស នៅបំណាច់ឆ្នាំ ២០១៦ និងនៅដើម ឆ្នាំ២០១៧ ខាងមុខនេះ។
(30-ធ្នូ-2016)
កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ មជ្ឃមណ្ឌលឯកសារកម្ពុជា បានរៀបចំ «វិទិការសាធារណៈ ស្តីពីការផ្សព្វផ្សាយបន្តផ្ទាល់ ការប្រកាសសាលដីកាស្ថាពររបស់តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ក្នុងសំណុំរឿង០០២ វគ្គ១ ប្រឆាំងនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន» នៅវត្តថាឡាបរិវ៉ាត់ ដែលស្ថិតនៅក្នុងឃុំថាឡាវរិវ៉ាត់
(27-ធ្នូ-2016)
ឆែម ឈិន មានស្រុកកំណើតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ឪពុកឈ្មោះ ហែម ឆែម និងម្តាយឈ្មោះ ស៊ិន សាន។ ឈិន មានបងប្អូនពីរនាក់ គឺខ្លួនគាត់និងប្អូនស្រីម្នាក់ឈ្មោះ ឆែម ចាន់រី បច្ចុប្បន្ននៅរស់។ មុនបដិវត្តន៍ ក្រុមគ្រួសាររបស់ ឈិន មានវណ្ណៈភាពជាកសិករកណ្តាលថ្នាក់ក្រោម។
(26-ធ្នូ-2016)
ស្រុកតាវែងស្ថិតនៅក្នុងខេត្តរតនគិរី ជាតំបន់ព្រៃភ្នំដាច់ស្រយាលពីទីប្រជុំជននានា។ តាវែងមិនខុសពីស្រុកដទៃទៀតនៅភូមិភាគឦសានទេ ពីព្រោះជាកន្លែងដែលបង្កលក្ខណៈងាយស្រួលដល់ការលាក់ខ្លួនពង្រឹងកម្លាំងរបស់បដិវត្តន៍ឲ្យក្រហម។ យ៉ង ខាំតឿង ជាជនជាតិព្រៅ អាយុ៧០ឆ្នាំ មានស្រុកកំណើតនៅភូមិផាវ ឃុំតាវែងក្រោម ស្រុកតាវែង
(22-ធ្នូ-2016)
កងពលលេខ៧០៣ ត្រូវបានបង្កើតឡើងនៅខែមករា ឆ្នាំ១៩៧២ ជាកងវរសេនាធំលេខ២៦៧ និងនៅខែមិថុនា ឆ្នាំ១៩៧៤ ជាកងពលលេខ១២ ដែលត្រូវបំពេញតួនាទីនៅលើសមរភូមិប្រយុទ្ធភាគខាងត្បូងនៃទីក្រុងភ្នំពេញ។ យុទ្ធជនច្រើនជាង៥០០០នាក់ របស់កងពលនេះភាគច្រើនជ្រើសរើសចេញមកពីគ្រួសារកសិករនៅក្នុងតំបន់២៥
(21-ធ្នូ-2016)
នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៣ នៅក្នុងភូមិអង្គរនាប ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ប្រជាជនមានការភ្ញាក់ផ្អើលឈូរឆរ មកចោមរោមមើលឯកសារចម្លើយសារភាពរបស់ ហេង តេង ដែលបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាបានយកទៅប្រគល់ជូនក្រុមគ្រួសាររបស់ ហេង តេង។ ឆាយ ជ្រុន បាននិយាយថា «នេះជាលើកទីមួយហើយ ដែល
(16-ធ្នូ-2016)
សេង សារី គឺជាយុវនារីក្លាហានម្នាក់ដែលបានចាកចេញពីស្រុកកំណើតចូលបម្រើបដិវត្តន៍ខ្មែរក្រហមនៅឆ្នាំ១៩៧៤។ ក្រោយថ្ងៃ១៧មេសា ១៩៧៥ សារី ត្រូវបានអង្គការបញ្ជូនទៅលត់ដំនៅមន្ទីរព្រៃស ពីបទរត់ចោលសមរភូមិទៅផ្ទះ។ សារី មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល។ ឪពុករបស់ សារី ឈ្មោះ គ្រួច ម្តាយឈ្មោះ ជា។
(16-ធ្នូ-2016)
កាលពីខែវិច្ឆិកា កន្លងទៅនេះ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើវេទិកាសាធារណៈមួយស្តីពីការផ្សាយបន្តផ្ទាល់ការប្រកាសសាលដីកាស្ថាពររបស់តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ក្នុងសំណុំរឿង០០២ វគ្គទី១ ប្រឆាំងនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន នៅឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។
(15-ធ្នូ-2016)
នៅក្នុងឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥ ប្រជាជនដែលរស់នៅតាមជនបទនិងតំបន់ដាច់ស្រយាលតែងតែទទួលរងនូវការទម្លាក់គ្រាប់បែក និងការរត់គេចចេញពីផ្ទះសម្បែងស្ទើរគ្មានលស់ថ្ងៃ បណ្តាលមកពីការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និងទាហាន លន់ នល់ (របបសាធារណរដាខ្មែរ)។ នៅពេលជាមួយគ្នានោះ ខ្មែរក្រហមបានឆ្លៀត
(14-ធ្នូ-2016)
សាក្សីដែលមានវ័យចំណាស់នៅតាមភូមិស្រុកដាច់ស្រយាល ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម តែងតែនិទានរឿងប្រាប់កូនចៅរបស់ខ្លួន និងញាតិមិត្តជិតខាង។ យាយ គឹម មឹន អាយុ៧៥ឆ្នាំ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បានរៀបរាប់ប្រាប់ខ្ញុំអំពីខ្សែជីវិតរបស់យាយដែលឆ្លងកាត់ជាច្រើនជំនាន់មកថាៈ
(14-ធ្នូ-2016)
ជួបគ្នាដោយចៃដន្យនៅការិយាល័យផ្តល់ព័ត៌មានរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា អ៊ំប្រុសម្នាក់បានសួរនាំខ្ញុំយ៉ាងច្រើន ថាតើសៀវភៅណាខ្លះដែលសរសេរទាក់ទងនឹងរបបខ្មែរក្រហម។ តាមរយៈកាយវិការរបស់គាត់ ហាក់ដូចជាចង់ដឹងយ៉ាងខ្លាំងអំពីរឿងរ៉ាវដែលទាក់ទងនឹងរបបខ្មែរក្រហម។ ជួយរកសៀវភៅជូនគាត់បណ្តើរ ខ្ញុំឆ្លៀតសួរនាំ
(13-ធ្នូ-2016)
ទេព លឹម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានឃើញ សំបុត្រដែលប្អូនប្រុសសរសេរក្នុងបំណងផ្ញើមកសួរសុខទុក្ខឪពុក និងបងប្អូននៅស្រុកកំណើតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង កាលពីឆ្នាំ១៩៧៨។ លឹម បានឲ្យដឹងថា រហូតដល់សព្វថ្ងៃ គាត់នៅតែទន្ទឹងរង់ចាំដំណឹងពីប្អូន ហើយគាត់ ក៏មិននឹកស្មានថាប្អូនរបស់គាត់សរសេរ
(12-ធ្នូ-2016)
យាយ ម៉ក់ សោភ័ណ្ឌ មានអាយុ៧៤ឆ្នាំ។ គាត់មានកូនប្រុសស្រីប្រាំមួយនាក់។ កូនរបស់គាត់ពីរនាក់បានស្លាប់ដោយសារជំងឺ នៅសល់កូនបួននាក់ រស់នៅខេត្តតាកែវ កំពត និងភ្នំពេញ ដោយមានមុខរបររៀងៗខ្លួន។ កូនរបស់គាត់ខ្លះមិនបានរៀនខ្ពស់ទេ ដោយសារកើតក្នុងសម័យសង្គ្រាម។ សព្វថ្ងៃគាត់រស់នៅជាមួយកូនស្រីពីរនាក់ នៅម្តុំសំណង់ដប់ពីរ ក្នុងទីក្រុងភ្នំពេញ។
(9-ធ្នូ-2016)
បន្ទាប់ពីស្រស់ស្រូបអាហារពេលល្ងាចជួបជុំគ្នារួច គ្រួសាររបស់ខ្ញុំតែងតែពិភាក្សាគ្នាអំពីរឿងរ៉ាវ ឬបញ្ហា នានាដែលម្នាក់ៗបានជួបប្រទះ ទាំងរឿងសប្បាយ និងមិនសប្បាយ។ អ៊ំស្រីធំរបស់ខ្ញុំ ឈឹម មុំ គឺជាបងស្រីរបស់ ឪពុកខ្ញុំ បានរៀបរាប់អំពីហេតុការណ៍ដ៏គួរឲ្យហួសចិត្ត និងអស់សំណើចនានា ដែលគាត់ និងក្រុមគ្រួសារបានជួបប្រទះក្នុងអំឡុងស្រុកមាន
(9-ធ្នូ-2016)
អតីតកាលនៃរបបខ្មែរក្រហមតែងតែដក់ជាប់នៅក្នុងចិត្តអ្នកដែលធ្លាប់ឆ្លងកាត់របបនេះជានិច្ច ទោះបីជារឿងរ៉ាវទាំងនេះ បានកន្លងផុតទៅជាច្រើនឆ្នាំក៏ដោយ ដែលក្នុងចំណោមអ្នករស់រានទាំងនោះក៏មាន អ៊ំប្រុស អាន ម្នាក់ដែរ។
(8-ធ្នូ-2016)
នៅមុនពេលដែលខ្មែរក្រហមវាយចូលទីក្រុងភ្នំពេញ អ៊ំស្រី សែម សុវុទ្ធី រស់នៅក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ក្រុងភ្នំពេញជាមួយនឹងបងប្អូនប្រុស៨នាក់។ ឪពុករបស់អ៊ំស្រីជាមន្រ្តីក្រសួង ឃោសនាការ ដូច្នេះគ្រួសារគាត់មានជីវភាពធូរធារ និងសំបូរសប្បាយខ្លាំងណាស់នាពេលនោះ។ ប៉ុន្តែកុមារភាពដ៏រីករាយរបស់គាត់ត្រូវបានរលាយបាត់
(7-ធ្នូ-2016)
លោកតា សុខ ទិន មានអាយុ៧៧ឆ្នាំ រស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ តាទិន មានប្រពន្ធ ឈ្មោះ ព្រាប អ៊ុល និងមានកូនប្រុសស្រីចំនួន៦នាក់។ សព្វថ្ងៃ តាទិន ប្រកបរបរធ្វើស្រែ ចម្ការ។ ទោះបីជា តាទិន មានអាយុច្រើនក៏ដោយ ប៉ុន្តែ មើលទៅគាត់ មានកម្លាំងពលំមាំមួន បើប្រៀបធៀបនឹងមនុស្សដែល មានវ័យដូចគាត់ឯទៀត។
(7-ធ្នូ-2016)
បន្ទាប់ពីខ្មែរក្រហមទទួលជ័យជម្នះទូទាំងប្រទេស ប្រជាជនរស់នៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជានៅតំបន់ទីប្រជុំជននានា ត្រូវខ្មែរក្រហមជម្លៀសដោយបង្ខំចេញពីផ្ទះសម្បែងឲ្យទៅរស់នៅទីជនបទ។ ជាក់ស្តែង ម៉ៅ វុទ្ធី ក៏ជាប្រជាជនម្នាក់ ក្នុងចំណោមប្រជាជនដែលត្រូវបានជម្លៀសចេញពីផ្ទះសម្បែងដែរ។
(6-ធ្នូ-2016)
អន្លង់វែងគឺជាទីតាំងដែលខ្មែរក្រហម ធ្វើការកាន់កាប់នៅរយៈកាលចុងក្រោយនៃរបបខ្លួន។ ជាជម្រើសដ៏ល្អរបស់មេដឹកនាំខ្មែរក្រហម ដែលបានរើសទីតាំងនេះ ដើម្បីឈរជើងតស៊ូជាមួយខ្មាំងសត្រូវ ព្រោះតំបន់នេះជាតំបន់ដាច់ស្រយាល ឆ្ងាយពីការគ្រប់គ្រងរបស់រដ្ឋាភិបាល និងជាពិសេសតំបន់នៅជាប់នឹងព្រំដែនថៃ ងាយស្រួសក្នុងការទំនាក់ទំនងកិច្ចការផ្សេងៗជាមួយប្រទេសជិតខាង។
(6-ធ្នូ-2016)
ស្ថិតក្នុងអាយុ៦១ឆ្នាំ បុរសវ័យចំណាស់ម្នាក់ដែលមានសម្បុរស្រអែមសណ្តែកបាយ ច្រមុះរាងស្រួចបន្តិច និងមានកម្ពស់ខ្ពស់ មានឈ្មោះថា គឹម យ៉ាន ដែលធ្លាប់ជាយុទ្ធជននាសម័យកម្ពុជាប្រជាធិបតេយ្យ បាននិយាយបង្ហើបពីប្រវត្តិរូបសង្ខេប និងរៀបរាប់ពីដំណើរជីវិតដែលឥតកោះឥតត្រើយក្រោមការដឹកនាំរបស់ ប៉ុល ពត ដែលធ្វើឲ្យគាត់មាន
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត