ប្រវត្តិសាស្ដ្រនិងការស្រាវជ្រាវ
(26-មករា-2017)
លោកតា សុខ យិន អាយុ៨១ឆ្នាំ រស់នៅភូមិអ្នកតាហាងឃុំកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ លោកតាកើតឆ្នាំឆ្លូវ នៅភូមិឃុំដែលលោកតារស់នៅបច្ចុប្បន្ន។ ឪពុកម្តាយរបស់តាឈ្មោះ តាសុខ និងម្តាយឈ្មោះ យាយហែម។ លោកតាមានបងប្អូនបង្កើតចំនួន៧នាក់ ខ្លួនលោកតាជាកូនទី២។ កាលពីនៅកេ្មង កុមារ យិន ត្រូវម្តាយប្រើឲ្យមើលគោ
(26-មករា-2017)
សៅ ថុន បានចាកចេញពីឪពុកម្តាយ និងស្រុកកំណើត ដើម្បីចូលបម្រើបដិវត្តន៍ខែ្មរក្រហមនៅឆ្នាំ១៩៧៤។ គាត់ត្រូវបានអង្គការខែ្មរក្រហមចាត់តាំងឲ្យធ្វើការជាច្រើនកន្លែង។ សៅ ថុន មានស្រុកកំណើតនៅភូមិចេក ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ គាត់មានឪពុកឈ្មោះ គង់ សៅ ម្តាយឈ្មោះ គឿន សៅ បច្ចុប្បន្នលោកទាំងពីរ
(25-មករា-2017)
ទុយ គិន បានទទួលការព្យាបាលជំងឺផ្លូវចិត្តពីសំណាក់វេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺផ្លូវចិត្តនៅផ្ទះរបស់គាត់ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល។ គិន ធ្លាប់ធ្វើជាយុទ្ធនារីខ្មែរក្រហមចាប់តាំងពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៩។ ស្ថិតនៅក្នុងផ្ទះរបស់គាត់ដែលសង់អំពីឈើប្រក់ស្បូវ គិន បានឲ្យដឹងថា កាលពីពេលសុខភាពរបស់គាត់មិនទាន់ទ្រុឌទ្រោម
(25-មករា-2017)
នៅអំឡុងពេលសង្រ្គាមស៊ីវិលរវាងពួកខ្មែរក្រហម និងទាហាននៃរបបសាធារណរដ្ឋខ្មែរពីឆ្នាំ១៩៧០-១៩៧៥ ស្រុកកណ្តាលស្ទឹងមានទីតាំងស្ថិតនៅក្នុងភូមិភាគពិសេស។ លក្ខណៈភូមិសាស្រ្តស្រុកកណ្តាលស្ទឹងនៅពេលនោះ គឺរួមទាំងស្រុកកណ្តាលស្ទឹងបច្ចុប្បន្ន និងតំបន់មួយចំនួនរបស់ស្រុកអង្គស្នួល ស្រុកសំរោងទង និង ស្រុកគងពិសី។
(24-មករា-2017)
រឿងរាវមនុស្សស៊ីសាច់មនុស្សបានកើតឡើងនៅសម័យខ្មែរក្រហម ក្នុងសហករណភូមិអូរ ឃុំកោះជុំ ស្រុកសំពៅមាស (បច្ចុប្បន្នស្រុកបាកាន) ខេត្តពោធិសាត់។ ដើម្បីឲ្យបានដឹងរឿងហេតុដ៏គួរឲ្យព្រឺព្រួច ភ័យរន្ធត់ តក់ស្លុត និងជាអំពើដ៏ព្រៃផ្សៃដែលបង្កឡើងដោយកងឡើងត្នោតមួយក្រុមដែលដាច់ចិត្តស៊ីសាច់កូនក្មេងដើម្បីធ្វើជាអាហារបំបាត់ការស្រេកឃ្លាន។ ការពិតនៃរឿងទាំងនេះប្រិយមិត្តអ្នកអាន
(24-មករា-2017)
លោកយាយ អ៊ូ អន អាយុ៦៩ឆ្នាំ ជាស្ត្រីមេម៉ាយមានកូន៥នាក់។ ប្តីរបស់យាយបានស្លាប់តាំងពី៣១ឆ្នាំមុនមកម៉្លេះ។ បច្ចុប្បន្នយាយរស់នៅជាមួយកូនៗនិងចៅៗ នៅភូមិពោធិទន្លេ ឃុំកោះធំ«ក» ស្រុកកោះធំ ខេត្តកណ្តាល។ យាយអន កើតឆ្នាំកុរ (ត្រូវនឹងឆ្នាំ១៩៣៤) នៅភូមិពោធិទន្លេ គឺភូមិដែលយាយកំពុងរស់នៅនាពេលបច្ចុប្បន្ន។
(23-មករា-2017)
ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០០៣ សេន យេន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបុគ្គលិកមជ្ឈមណ្ឌលកម្ពុជា បង្ហាញឯកសារប្រវត្តិរូបរបស់គាត់ ដែលគាត់បានធ្វើតាំងពីរបបខ្មែរក្រហម។ គាត់មិននឹកស្មានសោះថាឯកសារនោះនៅសេសសល់មកដល់បច្ចុប្បន្ន។ សេន យេន បច្ចុប្បន្នអាយុ៤៨ឆ្នាំ មានទីលំនៅនៅស្រុកកងមាស ខេត្តកំពង់ចាម ជាអតីតកងទ័ពខ្មែរក្រហមដែលធ្លាប់បានឆ្លងកាត់ការប្រយុទ្ធជា
(23-មករា-2017)
ញ៉ែម ជៀង អាយុ ៦៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ សព្វថ្ងៃរស់នៅក្នុងភូមិអូរគគីក្រោម ឃុំលំទោង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ប្រពន្ធឈ្មោះ អឿន ញ៉ ជាអតីតនាយទាហានក្នុងរបបខ្មែរក្រហម។ ជៀង ជាកូនទី៦ ស្ថិតក្នុងគ្រួសារដែលមានបងប្អូនចំនួន៦នាក់ ប្រុស៣ ស្រី៣នាក់ (បងប្អូនចំនួន៥នាក់ បានបាត់បង់ជីវិតនៅក្នុង
(20-មករា-2017)
របបកម្ពុជាប្រធិបតេយ្យបានបន្សល់ទុកនូវការឈឺចាប់ជាច្រើនដល់ស្ត្រីកម្ពុជា។ ទោះបីជាបច្ចុប្បន្ន សិទ្ធិមនុស្សបានបើកទូលាយឲ្យមនុស្សអាចនិយាយការពិតក៏ដោយ ប្រពៃណីខ្មែរនៅតែមានឥទ្ធិពលខ្លាំងដែលមិនអាចធ្វើឲ្យស្ត្រីនិយាយអំពីរឿងរ៉ាវពិតរបស់ខ្លួនប្រាប់អ្នកដទៃ។ ស្ត្រីជាច្រើនពាន់នាក់បានបាត់បង់ជីវិតដោយការធ្វើពលិកម្ម
(20-មករា-2017)
ឆ្នាំ១៩៧៧ គឺជាឆ្នាំអាក្រក់បំផុត សម្រាប់លោកយាយ ខៀវ យ៉េន។ កូនប្រុសស្រីចំនួនបីនាក់ និងចៅប្រុសម្នាក់របស់លោកយាយត្រូវបានខ្មែរក្រហមសម្លាប់ និងបាត់ដំណឹងរហូតមកដល់បច្ចុប្បន្ន។ លោកយាយ ខៀវ យ៉េន មានអាយុ៧៨ឆ្នាំ រស់នៅភូមិស្វាយស្រណោះ១ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ លោកយាយ យ៉េន មានកូន
(20-មករា-2017)
ខ្លូត ខន ជាអ្នកដែលមានស្រុកកំណើតនៅខេត្តសៀមរាប។ បន្ទាប់ពីមានរដ្ឋប្រហារ ទម្លាក់សម្តេច សីហនុ នៅឆ្នាំ១៩៧០ ខន បានស្ម័គ្រចិត្តចូលរួមចលនាតស៊ូបដិវត្តន៍របស់ ខ្មែរក្រហម។ គាត់ចូលបដិវត្តន៍ដំបូងមាននាទីជាយោធា។ ខន បានប្រយុទ្ធជាមួយទាហាន លន់ នល់ នៅសមរភូមិស្រុកក្រឡាញ់ ខេត្តសៀមរាប ហើយនៅឆ្នាំ១៩៧៣
(19-មករា-2017)
ស្រុកកោះធំជាស្រុកមួយស្ថិតនៅតាមបណ្តោយដងទន្លេបាសាក់នៅក្នុងខេត្តកណ្តាល មានព្រំប្រទល់មួយផ្នែកជាប់នឹងប្រទេសវៀតណាម។ បន្ទាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ស្ទើរតែគ្រប់ភូមិទាំងអស់នៅក្នុងស្រុកកោះធំ បានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ចខ្មែរក្រហម ដែលកាលនោះមានឈ្មោះថា ខ្មែររំដោះ។ ភូមិពោធិ៍រាមា
(17-មករា-2017)
រឿងនៃការរំលោភលើសិទ្ធិកុមារនេះ បានកើតឡើងនៅក្នុងស្រុកបរិបូរនិងមូលដ្ឋានឃុំពេជចង្វា ខេត្តកំពង់ឆ្នាំង ដែលប្រព្រឹត្តឡើងដោយខ្មែរក្រហមក្រោមការគ្រប់គ្រងរបស់របបកម្ពុជាប្រជាធិបតេយ្យក្នុងអំឡុងឆ្នាំ១៩៧៥-១៩៧៩។
(16-មករា-2017)
ហ៊ូ កុសល បានឆ្លងកាត់រឿងរ៉ាវជាច្រើននៅក្នុងរបបខ្មែរក្រហម។ គាត់ត្រូវបានយោធាខ្មែរក្រហមចាប់ខ្លួនឃុំឃាំងអស់រយៈពេលជាច្រើនថ្ងៃដោយសារតែបានចោទប្រកាន់ខុស។ កុសល បានភៀសខ្លួនទៅជំរំជនភៀសខ្លួន ហើយចុងក្រោយគាត់បានទៅរស់នៅប្រទេសអាមេរិក  នៅចុងឆ្នាំ ១៩៧៩។ នៅពេលថ្មីៗនេះ កុលស បានវិលត្រឡប់
(11-មករា-2017)
នៅថ្ងៃទី៦ ខែមិថុនា រាជរដ្ឋាភិបាលកម្ពុជា និងទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបង្កើតតុលាការខ្មែរក្រហម ក្រោយពីមានការចរចាអស់រយៈពេលជាច្រើនឆ្នាំមក។ ចុងចោទមួយរូបដែល នឹងត្រូវលេចមុខនៅក្នុងតុលាការនេះគឺ កាំង ហ្គិច អៀវ ឈ្មោះបដិវត្តន៍ ឌុច ដែលជាអតីតប្រធានគុកទួលស្លែង
(11-មករា-2017)
មជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំអ្នកជំនាញខាងធ្វើកោសល្យវិច័យទៅលើឆ្អឹងសាកសពក្រោយឧបទ្ទវហេតុចំនួនបីរូប មកពីប្រទេសកាណាដាឲ្យមកពិនិត្យឆ្អឹងសាកសពដែលតម្កល់ក្នុងបូជនីយដ្ឋានមួយចំនួននៅក្នុងប្រទេសកម្ពុជា។ ក្រុមជំនាញបានសកិាស្រាវជ្រាវនៅខេត្ត-ក្រុងចំនួន៥គឺខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តកណ្តាល
(11-មករា-2017)
ក្រោយពីថ្ងៃរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នាឆ្នាំ១៩៧០ ប្រជាជននៅស្រុកកោះធំ ចាប់ផ្តើមលេចឮពាក្យឃោសនាអប់រំបំពាក់បំប៉នមនោគមវិជ្ជា បំផុសចលនាប្រជាជនឲ្យមានកំហឹងវណ្ណៈប្រឆាំងនិងរបប លន់ ណុល ដើម្បីរំដោះជាតិឡើងវិញភ្លាម។ កាលនោះមានយុវជនយុវនារីមួយចំនួនតូចប៉ុណ្ណោះ បានស្ម័គ្រចិត្តចូលបម្រើ
(10-មករា-2017)
យាយ ដួង គី និង តា គឹម គូ រស់នៅភូមិឫស្សីជុំ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ បានរួមចំណែកចែករំលែករឿងរ៉ាវរបស់គាត់ដែលរស់នៅឆ្លងកាត់ជាច្រើនរបបមកហើយដល់ក្មេង ជំនាន់ក្រោយ។ យាយ គី និង តាគូ អាយុ៧២ឆ្នាំ ដូចគ្នា កើតនៅឆ្នាំវក (ឆ្នាំ១៩៣១) នៅភូមិឫស្សីជុំ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។ យាយ គី ជាកូនទោល
(9-មករា-2017)
មាឌតូចស្ដើង ស្បែកមុខរៀងជ្រីវជ្រួញបន្តិចទៅតាមវ័យចំណាស់របស់គាត់ និងមាន ដំណើរផ្អៀងផ្អងស្ទើរដួលម្តងៗ។ ការធ្វើដំណើររបស់គាត់ មានការលំបាកដោយគាត់ត្រូវប្រើ ឈើច្រតជាជំនួយ ដើម្បីជួយសម្រួលក្នុងការដើររបស់គាត់។ ស្រ្ដីរូបនេះមានវ័យ៦២ឆ្នាំ ហើយ។ លោកយាយមានឈ្មោះ ម៉ី ឡម កើតនៅភូមិតាងួន សង្កាត់ល្វែងឫស្សី
(9-មករា-2017)
ឡឹក លាត ជាឈ្មោះដើមរបស់អតីតយុទ្ធជនមួយដែលបានចូលរួមចលនាតស៊ូបដិវត្តន៍ ជាមួយខ្មែរក្រហម។ បន្ទាប់ពីចូលបដិវត្តន៍នៅឆ្នាំ១៩៧៣ ឡឹក លាត បានផ្លាស់ប្តូរទៅឈ្មោះ បដិវត្តន៍ថា ឡឹក សល និងបានប្រើរហូតមកដល់បច្ចុប្បន្ននេះ។ សល ជាកូនកសិករដែលមាន ស្រុកកំណើតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត