ប្រវត្តិសាស្ដ្រនិងការស្រាវជ្រាវ
(3-មីនា-2017)
កំពុងតែមមាញឹកនឹកកិច្ចការផ្ទះ បុរសពិការម្នាក់បានចេញមកស្វាគមន៍ខ្ញុំដោយភាពរួសរាយ។ អ៊ំប្រុសមានឈ្មោះ អ៊ិន ធី។ គាត់ពិការជើងខាងស្តាំដោយសារជាន់មីនក្នុងអំឡុងពេល ប្រយុទ្ធជាមួយកងទ័ពរដ្ឋាភិបាលនៅតំបន់អន្លង់វែង ក្នុងអំឡុងឆ្នាំ១៩៩០។ ធី កើតឆ្នាំ១៩៥៣ នៅខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន ធី បានផ្លាស់មករស់នៅស្រុកត្រពាំងប្រាសាទ
(3-មីនា-2017)
ប្រាក់ យឿន មានឈ្មោះបដិវត្តន៍ អ៊ី ជាអតីតយុទ្ធជនក្នុងកងវរសេនាធំលេខ១១ កងពលលេខ៣១០។ យឿន ត្រូវបានអង្គការបញ្ជូនឲ្យទៅលត់ដំដោយធ្វើការយ៉ាងលំបាកស្ទើរគេចមិនផុតពីសេចក្តីស្លាប់ដោយសារត្រូវអង្គការចោទប្រកាន់ថា បានចូលរួមក្នុងចលនាក្បត់បដិវត្តន៍។ សំណាងល្អ យឿន រស់រានមានជីវិតដល់បច្ចុប្បន្ន។
(28-កុម្ភៈ-2017)
បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ឆ្នាំ១៩៧០ នៅឃុំបត់ល្វា និង ឃុំមួយទៀត ក្នុងស្រុកកណ្តាលស្ទឺង បានក្លាយទៅជាតំបន់ប្រទាញប្រទង់រវាងទាហាន សាធារណរដ្ឋខ្មែរ និងខ្មែរក្រហម។ នៅចុងឆ្នាំ១៩៧២ ខ្មែរក្រហមបានបញ្ជូន តា អាន ឲ្យ មកធ្វើជាគណៈស្រុកកណ្តាលស្ទឹង។ នៅពេលនោះ តា អាន បានជ្រើស
(16-កុម្ភៈ-2017)
កិត ភឿន ភេទស្រី អាយុ៤៣ឆ្នាំ កើតនៅភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។ ភឿន ចូលបម្រើបដិវត្តន៍នៅឆ្នាំ១៩៧៤ ដោយសារជឿតាមពាក្យឃោសនារបស់យុវជន យុវនារីដែលចូលបម្រើបដិវត្តន៍មុនថា «ចូលបម្រើបដិវត្តន៍ ទៅរែកបាយស្មុគ មានពេលលេងសើចប្រដេញប្រលែងគ្នាសប្បាយណាស់»។
(16-កុម្ភៈ-2017)
ថានឡាប
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៧៧ កងទ័ពខ្មែរក្រហមជាច្រើនកងវរសេនាធំ បានសម្រុកចូលឃុំថានឡាប ខេត្តតាយ និញ។ កងទ័ពខ្មែរក្រហមបានសម្លាប់ប្រជាជនវៀតណាមអស់ចំនួនប្រាំរយនាក់ដែលលាក់ខ្លួននៅក្នុងលេណដ្ឋាន ព្រមទាំងបានកម្ទេចភូមិករចំនួន៥នៅក្នុងឃុំដដែលនេះ។ នៅក្នុងភូមិតូចមួយនៅក្នុងឃុំនេះ
(15-កុម្ភៈ-2017)
ក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ស្រុកកោះធំស្ទើរតែទាំងមូលបានក្លាយទៅជាតំបន់រំដោះ។ ការវាយប្រហារគ្នារវាងទាហានធីវគីនិងទាហាន លន់ ណុល កើតឡើងមិនចេះដាច់។ ជីវិតមនុស្ស សត្វពាហនៈ ផ្ទះសម្បែង និងទ្រព្យសម្បត្តិត្រូវសម្លាប់និងបំផ្លាញដោយសារភ្លើងសង្គ្រាម។
(14-កុម្ភៈ-2017)
ឡាយ ក្លឹង ហៅ ដុស ជាស្ត្រីម្នាក់ដែលរក្រហមបានចាប់ខ្លួនពីខេត្តមណ្ឌលគិរីមកដាក់នៅគុកទួលស្លែងនៅឆ្នាំ១៩៧៧។ ស្របនឹងទំនោរនយោបាយនាពេលនោះ ដុស ត្រូវបានចោទប្រកាន់ថាឃុបឃិតជាមួយខ្សែបង្កប់វៀតណាម។ តាមការស្រាវជ្រាវ ការចាប់ខ្លួននេះអាចបណ្តាលមកពីមូលហេតុពីរផ្សេងទៀត។
(14-កុម្ភៈ-2017)
មាត្រា២០នៃរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យបានចែងថា «ប្រជាជនកម្ពុជាគ្រប់រូបមានសិទ្ធិជឿជំនឿ ឬសាសនាណាក៏បាន ហើយក៏មានសិទ្ធិមិនជឿជំនឿអ្វី ឬក៏មិនជឿសាសនាណាក៏បាន។ មិនអនុញ្ញាតឲ្យមានសាសនាប្រតិកិរិយាដែលបំផ្លិចបំផ្លាញកម្ពុជាប្រជាធិបតេយ្យ និងប្រជាជនកម្ពុជាដាច់ខាត»។
(13-កុម្ភៈ-2017)
ក្នុងអំឡុងពីខែមេសា ឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាគ្រប់រួប មិនថា ក្មេង ចាស់ ប្រុស ស្រី ត្រូវនៅស្ថិតក្រោមការគ្រប់គ្រងរបស់របបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបខ្មែរក្រហម។ តាមរយៈបទពិសោធជីវិតដែលធ្លាប់បានឆ្លងកាត់ក្នុងរបបនេះ ឈឹម ណារី បាននិយាយរៀបរាប់អំពីហេតុការណ៍ដ៏រន្ធត់សម្រាប់ជីវិតរបស់គាត់មួយចំនួនប្រាប់ដល់ខ្ញុំ។
(13-កុម្ភៈ-2017)
ថាច សៀក បានចាកចេញពីផ្ទះទៅចូលក្នុងជួរបដិវត្តន៍ ខ្មែរក្រហមនៅឆ្នាំ១៩៧២។ ក្នុងនាមជាប្រធានកងធំទី១ នៃកងប្រយុទ្ធនារីពិសេស ថាច សៀក ហៅ សាន បានឆ្លងកាត់សមរភូមិជាច្រើន។ ក្រោយពីការបះបោរមិនបានសម្រេចនៅភូមិភាគឧត្តរ និងបូព៌ានៅក្នុងឆ្នាំ១៩៧៦ សៀក ត្រូវអង្គការចាប់ខ្លួនបញ្ជូនទៅមន្ទីរលត់ដំព្រៃស ចាប់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧៧ រហូតដល់ខែមករា ឆ្នាំ១៩៧៩។
(9-កុម្ភៈ-2017)
ក្នុងចំណោមអ្នកទោសជាងមួយម៉ឺនបួនពាន់នាក់ដែលខែ្មរក្រហមបានធ្វើទារុណកម្មជម្រិតយកចម្លើយ និងសម្លាប់ចោលនៅមន្ទីរស-២១ មានជនរងគ្រោះតែ៧នាក់ប៉ុណ្ណោះដែលត្រូវបានដឹងឮជាសាធារណៈថានៅរស់រានមានជីវិតពីទីតាំងពិឃាតដ៏សាហាវនេះ។ ថ្មីៗនេះ ក្រុមស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានស្រាវជ្រាវរក
(7-កុម្ភៈ-2017)
កាលពីថ្ងៃសុក្រទី ៣ កុម្ភៈ ឆ្នាំ២០១៧ កន្លងទៅនេះ មជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំ វេទិកាថ្នាក់រៀនពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យដល់សិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ ក្នុងគោលបំណងអប់រំសិស្សានុសិស្សឲ្យយល់ដឹងបន្ថែមពីរបបខ្មែរក្រហម ក៏ ដូចជាជំនួយដល់ការប្រលងថ្នាក់ជាតិនាពេលខាងមុខ។
(7-កុម្ភៈ-2017)
ឡាយ អ៊ាន ជាអតីតកេ្មងម្នាក់ដែលមានមាឌតូចល្អិត សកម្មរហ័សរហួននិងគួរឲ្យទុកចិត្តបាន។ ឡាយ អ៊ាន ត្រូវបានប្រធានសង្កាត់ឈ្មោះ ហ៊ឹម ជ្រើសរើសឲ្យបម្រើតួនាទីជានីរសារក្នុងជួរកងទ័ពបដិវត្តន៍ខែ្មរក្រហម នៅចុងឆ្នាំ១៩៧៣។ ឡាយ អ៊ាន បានចូលក្នុងចលនាតស៊ូតាមការឃោសនាថា ដើម្បីវាយកម្ទេចពួកចក្រពត្តិអាមេរិកកាំង
(6-កុម្ភៈ-2017)
ចំការតាង៉ែតគឺជាឈ្មោះភូមិមួយនៅក្នុងឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានព្រំប្រទល់ទិសខាងលិចជាប់ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងភូមិចំការតាង៉ែត គឺពឹងផ្អែកទាំងស្រុងទៅលើមុខរបរធ្វើស្រែនិងឡើងត្នោត។
(3-កុម្ភៈ-2017)
ទូច វាន ភេទស្រី អាយុ៥៩ឆ្នាំ សព្វថ្ងៃរស់នៅភូមិអូរគគីរក្រោម ឃុំលំទោង ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ។ វាន មានស្រុកកំណើតនៅស្រុកស្នួល ខេត្តក្រចេះ និងមានកូនចំនួន៤នាក់។ សព្វថ្ងៃ វាន បម្រើការងារផ្នែកទទួលបន្ទុកការងាររដ្ឋបាលស្ត្រី និងជនក្រីក្រនៅក្នុងតំបន់នៃស្រុក អន្លង់វែងដែលគាត់កំពុងរស់នៅ។ វាន បានឲ្យដឹង
(1-កុម្ភៈ-2017)
អេង យីម អាយុ៦៥ឆ្នាំ សព្វថ្ងៃរស់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានរៀបរាប់ ឲ្យដឹងថា កាលពីជំនាន់ខ្មែរក្រហម ក្រុមគ្រួសារគាត់ ជាប្រជាជនមូលដ្ឋាន (ប្រជាជន១៨)។ នៅពេលសង្គ្រាមស៊ីវិលពីឆ្នាំ១៩៧០-១៩៧៥ ភូមិកំណើតរបស់ យីម បានក្លាយទៅជាតំបន់ប្រទាញប្រទង់រវាងកងទ័ពខ្មែរក្រហម និងទាហាននៃរបប
(31-មករា-2017)
សៅ យ៉ុន ជាយុវជនក្លាហានម្នាក់បានសំពះលាឪពុកម្តាយបងប្អូន មិត្តភក្តិចាកចេញពីភូមិកំណើតមកស្វែងរកការងារធ្វើនៅរាជធានីភ្នំពេញ។ ភាពក្លាហាននិងការតស៊ូរបស់ សៅ យ៉ុន បានធ្វើឲ្យគាត់សម្រេចបានការងារល្អៗជារៀងរហូតមក។ សៅ យ៉ុន មានអាយុ៦១ឆ្នាំ(នៅឆ្នាំ២០០៣) ស្រុកកំណើតនៅភូមិពងទឹក ឃុំពងទឹក ស្រុករំដួល
(31-មករា-2017)
ប្រជាជនកម្ពុជាជាច្រើននាក់បានសរសេរអំពីរឿងរ៉ាវជីវិតរបស់ខ្លួននៅក្នុងរបបខែ្មរក្រហមផ្ញើមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជាជាបន្តបន្ទាប់ និងមួយចំនួនទៀតបានផ្តល់បទសម្ភាសន៍ដល់បុគ្គលិកនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ស្ត្រីមេម៉ាយម្នាក់ដែលរស់នៅខេត្តកំពង់ឆ្នាំង ៖
(30-មករា-2017)
ឌុច យន ស្រុកកំណើតនៅភូមិបឹងតាព្រាម សង្កាត់កំពត ក្រុងកំពត ខេត្តកំពត (បច្ចុប្បន្នភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត)។ យន មានបងប្អូន៩នាក់ (ស្រី៣ ប្រុស៦)។ យន ជាកូនទីពីរក្នុងគ្រួសារដែលមានឪពុកជាជាងឈើ និងម្តាយជា កសិករ នៅភូមិតាព្រាម។
(27-មករា-2017)
ទឹកដីស្រុកកោះធំមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ នៅមុនឆ្នាំ១៩៧៥ មានយុវនារីជាច្រើននាក់ បានចូលបម្រើបដិវតតខ្មែរក្រហម។ ម៉េង សុខុម ក៏ជាយុវនារីម្នាក់ដែលបានចូលបម្រើបដិវត្តន៍ខ្មែរក្រហមដែរ។ ក្រោយឆ្នាំ១៩៧៩ សុខុម ត្រូវរងនូវការចោទប្រកាន់ពីសំណាក់រដ្ឋអំណាចមូលដ្ឋានថាជាកកម្មាភិបាលពេទ្យខ្មែរក្រហម។
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត