ប្រវត្តិសាស្ដ្រនិងការស្រាវជ្រាវ
(12-ធ្នូ-2017)
ស្ថិតក្នុងវ័យ៧៤ឆ្នាំ ហុក ហាក់ ដែលជាស្រ្តីមេម៉ាយម្នាក់ រស់នៅជាមួយកូនស្រី និងចៅៗជាច្រើននាក់ទៀត មានផ្ទៃមុខពោរពេញដោយស្នាមជ្រួញលាយឡំជាមួយសក់ស្កូវព្រោង បាននិទានរឿងរ៉ាវឈឺចាប់ដែលគាត់លាក់ទុកក្នុងចិត្តជាមួយទឹកមុខស្រងូតស្រងាត់ បា្រប់មកកាន់ខ្ញុំថា៖
(6-ធ្នូ-2017)
ពាក់ ធឿន កើតក្នុងឆ្នាំ ១៩៥៣ (១៩៥៣ ជាឆ្នាំដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង) និងមានស្រុកកំណើតនៅភូមិបន្ទាយឆ្មាខាងជើង ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបាត់ដំបង តែឥឡូវស្ថិតក្នុងខេត្តបន្ទាយមានជ័យ។
(5-ធ្នូ-2017)
ផល្លី មិនព្រមហៅឪពុករបស់ខ្លួនថា “មិត្ត” តាមបញ្ជារបស់កម្មាភិបាលខ្មែរក្រហមនៅក្នុងភូមិទេ។ ផល្លី បានរៀបរាប់ថា មុនពេលរបបខ្មែរក្រហមគ្រប់គ្រង ឪពុករបស់គាត់ជាជាងធ្វើប៉ោត ធុង ចំណែកឯម្តាយប្រកបរបរធ្វើស្រែ។
(4-ធ្នូ-2017)
ជាមួយវ័យជរា រស់នៅតែម្នាក់ឯង នៅភូមិលំទងចាស់ ឃុំលំទងចាស់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យាយ រីប ហឿន មានវ័យ៧៣ឆ្នាំហើយ។ ប្តីរបស់យាយ ហឿន បានស្លាប់តាំងពីបីឆ្នាំមុនម៉្លេះ
(29-វិច្ឆិកា-2017)
ចាប់តាំងពីខ្ញុំចូលរៀននៅសាលាចំណេះទូទៅ រហូតដល់មហាវិទ្យាល័យ ខ្ញុំមិនដែលមានឱកាសទៅដល់តំបន់ឆ្ងាយៗទេ ទើបតែពេលថ្មីៗនេះ ខ្ញុំបានមកដល់តំបន់អន្លង់វែង ដែលជាតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហម។
(28-វិច្ឆិកា-2017)
គិម ផាន់ ជានាយិការងនៃវិទ្យាល័យ ហ៊ុន សែន អង្គរធំ។ ផាន់ កើតនៅក្នុងឆ្នាំ ១៩៧០ នៅភូមិព្រៃធ្លក ឃុំខ្នាត់ ស្រុកពួក ខេត្តសៀមរាប នៅក្នុងគ្រួសារអ្នកស្រែចម្ការ។ គិម ផាន់ គឺជាកូនទី២ ក្នុងចំណោមបងប្អូនចំនួន៦នាក់។
(27-វិច្ឆិកា-2017)
អ្នកគ្រូ លត្តាវណ្ណ កើតនៅឆ្នាំ១៩៥២ នៅឃុំព្រែកតាណូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ លត្តាវណ្ណ មានបងប្អូនចំនួន១៣នាក់ ប៉ុន្តែបងប្អូនបីនាក់ (ប្រុសម្នាក់ និងស្រីពីរនាក់) បានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។
(24-វិច្ឆិកា-2017)
កាលពីខែកក្កដាកន្លងមក អ្នកគ្រូ ស្វាយ សោម៉ា បានចូលរួមវគ្គបណ្តុះបណ្តាល សាស្រ្តាចារ្យសាកលវិទ្យាល័យ ស្តីអំពីការបង្រៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)
(23-វិច្ឆិកា-2017)
យាយ ផាន់ ទឹង កើតក្នុងឆ្នាំ១៩៤៦ ក្នុងភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ យាយ ទឹង មានបងប្អូន៣នាក់។ យាយ ទឹង ត្រូវបានឪពុកម្ដាយរៀបចំឱ្យមានគ្រួសារក្នុងវ័យ១៨ឆ្នាំ ហើយគាត់បង្កើតបានកូនប្រុសស្រី៥នាក់ (ស្រី២ ប្រុស៣នាក់)។
(21-វិច្ឆិកា-2017)
ឆាយ ស៊ិន កើតក្នុងឆ្នាំ១៩៥៦ នៅភូមិត្រពាំងស្វាយ ឃុំអង្គរធំ ស្រុកសៀមរាប ខេត្តសៀមរាប។ ឆាយ ស៊ិន មានឪពុកឈ្មោះ ឆាយ ចាយ និងម្តាយឈ្មោះ ស៊ឹម។ ស៊ិន មានប្អូនប្រុសពីរនាក់ មួយឈ្មោះ ឆាយ ភ្លីវ និងម្នាក់ទៀតឈ្មោះ ឆាយ អឿន
(20-វិច្ឆិកា-2017)
អន្លង់វែង ជាអតីតតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហមប្រឆាំងនឹងកងទ័ពរដ្ឋាភិបាល។ តំបន់នេះសម្បូរទៅដោយព្រៃឈើក្រាស់ និងព័ទ្ធជុំវិញដោយភ្នំ។ ប្រជាជនដែលរស់នៅតំបន់នេះ ភាគច្រើនជាអតីតខ្មែរក្រហម មកពីខេត្តផ្សេងៗ។
(17-វិច្ឆិកា-2017)
អោម មុត មានស្រុកកំណើតនៅភូមិព្រៃខ្វាវ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ មុត រៀបការជាមួយនឹងប្តីពោះម៉ាយកូន៤ឈ្មោះ កែវ សួង និងមានកូនបង្កើតម្នាក់។ មុត និងគ្រួសារប្រកបរបរធ្វើស្រែ។
(16-វិច្ឆិកា-2017)
អ្នកគ្រូ ពេញ យ៉ុម បច្ចុប្បន្នអាយុ៦៩ឆ្នាំ មានស្រុកកំណើតនៅភូមិកោះរះ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។ យ៉ុម មានឪពុកឈ្មោះ ពេញ នួន បានស្លាប់នៅក្នុងរបបខ្មែរក្រហមនៅឆ្នាំ១៩៧៦ ដោយខ្មែរក្រហមបានចោទប្រកាន់ថា
(15-វិច្ឆិកា-2017)
ដួង ជុន​ កើតនៅភូមិចេក ឃុំភ្នំស្រួច ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជុន​ មានឪពុក​ឈ្មោះ ឃួន មុត (ស្លាប់) និងម្តាយឈ្មោះ ជិន ភឺន (ស្លាប់)។ ជុន មានបងប្អូនបង្កើតប្រាំនាក់ ប៉ុន្តែសព្វថ្ងៃនៅរស់តែបួននាក់ប៉ុណ្ណោះ។
(10-វិច្ឆិកា-2017)
យ៉ែម គឹមរស់ មានស្រុកកំណើតនៅភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ គាត់មានឪពុកឈ្មោះ យ៉ែម ញឹប និងមា្តយឈ្មោះ ចិ លឿន ព្រមទាំងមានបងប្អូន៩នាក់ (ស្លាប់៣នាក់ ក្រោយរបបខ្មែរក្រហមដួលរលំ)។
(8-វិច្ឆិកា-2017)
បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយសេនាប្រមុខ លន់ នល់ ចលនាតស៊ូបដិវត្តន៍របស់ខ្មែរក្រហម បានកើនឡើង និងរឹងមាំជាលំដាប់។ នៅតាមតំបន់ដាច់ស្រយាលស្ទើរទូទាំងប្រទេស ត្រូវបានខ្មែរក្រហមគ្រប់គ្រង។
(7-វិច្ឆិកា-2017)
ស្រុកអន្លង់វែងគឺជាស្រុកមួយស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ។ ស្រុកនេះត្រូវបានមនុស្សគ្រប់គ្នាស្គាល់ដោយសារ អន្លង់វែងជាមូលដ្ឋានរឹងមាំចុងក្រោយរបស់ខ្មែរក្រហម។ តាមរយៈដំណើរទស្សនកិច្ចសិក្សាដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ខ្ញុំមានឱកាសមកកាន់តំបន់ប្រវត្តិសាស្ត្រនេះ
(1-វិច្ឆិកា-2017)
លុច ជួប មានស្រុកកំណើតនៅភូមិតាភរ ឃុំតាភរ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ប្រពន្ធទីមួយរបស់ ជួប ស្លាប់ក្នុងឆ្នាំ១៩៧៥ ពេលសម្រាលកូនដំបូង ក្រោយមក ជួប យកប្រពន្ធក្រោយឈ្មោះ អ៊ុច ដាម និងកូន៤នាក់ (ប្រុសបីនាក់ស្រីមួយនាក់)។ ជាគ្រួសារកសិករ ជួប មានឪពុកឈ្មោះ លុច ជុំ (ស្លាប់) និងម្តាយឈ្មោះ មីន វ៉ាង (ស្លាប់)
(1-វិច្ឆិកា-2017)
បើយោងតាមការសិក្សាស្រាវជ្រាវរបស់លោក ហ៊ុន សារិន សាស្រ្តាចារ្យសិល្បៈតន្រ្តីខ្លុយ មានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ជាក់ស្តែង នៅសម័យនគរភ្នំនាសតវត្សរ៍ទី៣ (ឆ្នាំ២៤៣) ទូតខ្មែរបានធ្វើតង្វាយទៅស្រុកចិននូវក្រុមភ្លេងមួយក្រុម ដែលក្នុងនោះមានអ្នកផ្លុំខ្លុយដែរ នេះបើយោងតាមសៀវភៅរបស់ Annale Extreme Oriant បោះពុម្ពនៅឆ្នាំ១៩៣៥។
(26-តុលា-2017)
កោះរងាវ គឺជាកោះដែលធំជាងគេនៅទន្លេមេគង្គ ដែលស្ថិតក្នុងស្រុកសម្បូរណ៍ ខេត្តក្រចេះ។ កោះរងាវ មានប្រវែង៤៥គីឡូម៉ែត្រ និងមានបួនភូមិ គឺភូមិកោះផ្តៅ ភូមិសូភិន ភូមិកំពង់ក្របី និងភូមិអំពិលទឹក។ ប្រជាពលរដ្ឋដែលរស់នៅកោះរងាវភាគច្រើនប្រកបរបរធ្វើស្រែចម្ការ និងនេសាទ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែជីវភាពខ្វះខាត
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត