ព័ត៌មានថ្មីៗ
(23-មិថុនា-2015)
ពេលទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ស៊ុំ សុខន អតីតយុទ្ធជនខ្មែរក្រហមមួយរូបបាននិយាយថា «ខ្ញុំបានមកទីនេះច្រើនលើកច្រើនសាមកហើយ តែខ្ញុំនៅតែតក់ស្លុតពេលដែលខ្ញុំឈានជើងចូលដល់ទីនេះម្តងៗ និងនឹកឃើញរាល់ការឈឺចាប់ទាំងឡាយ។
(22-មិថុនា-2015)
សេចក្តីផ្តើម ឪពុកម្តាយមានឥទ្ធិពលតិចតួចណាស់ទៅលើកូនរបស់ខ្លួននៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ចន្លោះឆ្នាំ១៩៧៥-១៩៧៩។ ខ្មែរក្រហមបានកាត់ផ្តាច់ចំណងគ្រួសារ កែប្រែសមាជិកគ្រួសារឱ្យប្រឈមមុខដាក់គ្នា និងធ្វើឱ្យកុមារលែងស្រលាញ់គ្រួសាររបស់ខ្លួន តាមរយៈការបំពាក់បំប៉នមនោគមវិជ្ជា។
(17-មិថុនា-2015)
សេចក្តីផ្តើម នៅក្នុងកិច្ចដំណើរការនីតិវិធីព្រហ្មទណ្ឌ ទាំងនៅតុលាការអន្តរជាតិ និងតុលាការក្នុងស្រុក «ភ័ស្តុតាង» ជាធាតុសំខាន់បំផុត ដែលចៅក្រម ឬក្រុមប្រឹក្សាជំនុំជម្រះ ត្រូវពឹងផ្អែកលើដើម្បីយកមកធ្វើការពិចារណា និងធ្វើជាមូលដ្ឋានក្នុងការសម្រេចសេចក្តីរបស់ខ្លួន។
(16-មិថុនា-2015)
(អត្ថបទស្រង់ចេញពីទស្សនាវដ្តីយុវជន និងយុវនារីបដិវត្តន៍លេខ១០ ចេញផ្សាយខែតុលា ឆ្នាំ១៩៧៨ ឯកសារលេខ D ២១៤០៨)   សីលធម៌១២ប្រការ របស់ជនបដិវត្តន៍ ជាក្រឹត្យវិន័យរបស់បក្ស ដែលជនបដិវត្តន៍គ្រប់រូប ត្រូវតែគោរព អនុវត្តតាមគ្រប់ «ខ» ដោយជ្រួតជ្រាប និងភ្ញាក់រឭក ដើម្បីកសាងខ្លួនឱ្យទៅជាជនបដិវត្តន៍ល្អបរិសុទ្ធ ផូរផង់
(15-មិថុនា-2015)
ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជាបទល្មើសធ្ងន់ធ្ងរមួយក្នុងចំណោមបទល្មើសធ្ងរធ្ងន់ដទៃផ្សេងទៀតនៅក្នុងច្បាប់អន្តរជាតិ និងត្រូវបានផ្តល់និយមន័យផ្សេងៗគ្នា
(12-មិថុនា-2015)
អតីតកងទ័ពខ្មែរក្រហម និយាយអំពីការកាន់កាប់កោះក្រចកសេះ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ   កង សុំ មានស្រុកកំណើតនៅភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នៅឆ្នាំ១៩៧១ សុំ បានចូលបដិវត្តន៍ជាមួយកងទ័ពវៀតណាមខាងជើង ក្នុងកងពលទី៩ ព្រោះពេលនោះ វៀតណាមខាងជើងសុំដីខ្មែរ
(11-មិថុនា-2015)
យ៉ែម ហ៊ុន មានស្រុកកំណើតនៅស្រុកចម្ការលើ ខេត្តកំពង់ចាម។ ហ៊ុន មានប្រពន្ធឈ្មោះ សឿន ឡាំ ព្រមទាំងមានកូនចំនួនបួននាក់ (ប្រុសពីរនាក់)។
(8-មិថុនា-2015)
នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ នេះ អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នឹងស្តាប់សក្ខីកម្មទាក់ទងនឹងទីតាំងការដ្ឋានសាងសង់ព្រលានយន្តហោះខេត្តកំពង់ឆ្នាំង
(8-មិថុនា-2015)
ក្រោយរដ្ឋប្រហារទម្លាក់សម្តេច សីហនុ នៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ តំបន់មួយចំនួននៅប្រទេសកម្ពុជា ជាពិសេស នៅតាមជនបទចុងកាត់មាត់ញក ភាគច្រើនគ្រប់គ្រងដោយកម្លាំងខ្មែរក្រហម។
(5-មិថុនា-2015)
បន្ទាប់ពីខ្មែរក្រហមឡើងកាន់កាប់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អង្គការខ្មែរក្រហមបានចាត់តាំងឱ្យកម្មាភិបាល៤រូបឱ្យទទួលដឹកនាំស្រុកព្រះនេត្រព្រះ។ ក្នុងនោះមាន អន ម៉ោង ហៅ តាម៉ោង ទទួលជាលេខាស្រុក
(4-មិថុនា-2015)
នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបន្តកិច្ចដំណើរការនីតិវីធីរបស់ខ្លួននៅក្នុងសំណុំរឿង០០២ដំណាក់កាលទី២ ទាក់ទងនឹងការសួរដេញដោលសាក្សី ស៊ូ សឿន។
(4-មិថុនា-2015)
នៅក្នុងបរិបទនៃសាលាក្តីខ្មែក្រហម ដើមបណ្តឹងរដ្ឋប្បវេណីមានសិទ្ធិចូលរួមក្នុងកិច្ចដំណើរការនីតិវិធីព្រហ្មទណ្ឌប្រឆាំងនឹងជនទាំងឡាយដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មនៅក្នុងយុត្តាធិការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដោយគាំទ្រការចោទប្រកាន់។
(2-មិថុនា-2015)
ភាជ អាង បានឮទាហានខ្មែរក្រហមវ័យចំណាស់ម្នាក់និយាយថា ដើម្បីធ្វើឱ្យអ្នកទោសឆ្លើយ អ្នកទោសត្រូវបានចងព្យួរជើងឡើងលើនៅក្នុងបរិវេណវត្តនេះ ហើយជ្រមុជក្បាលចូលទៅក្នុងធុងទឹកយ៉ាងធំមួយ។ វិធីបែបនេះត្រូវធ្វើរហូតដល់ជនរងគ្រោះ «ឆ្លើយសារភាព»។
(1-មិថុនា-2015)
តុលាការកូនកាត់របស់អង្គការសហប្រជាជាតិស្ថិតនៅក្នុងគ្រោះថ្នាក់ដោយមិនដឹងខ្លួន នៅពេលដែលប្រទេសម្ចាស់ជំនួយបានមើលរំលងនូវការជ្រៀតជ្រែករបស់រដ្ឋាភិបាលកម្ពុជា
ទីក្រុងអាន អាបឺរ រដ្ឋមីឈីហ្គែន ៖ អង្គការសហប្រជាជាតិប្រឈមនឹងការសាកល្បងយ៉ាងលំបាកចំពោះទំនុកចិត្ត។ ប្រមាណជាងមួយទសវត្សកន្លងមក អង្គការសហប្រជាជាតិបានធ្វើការគាំទ្រចំពោះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅកាត់ថា (អ.វ.ត.ក)
(29-ឧសភា-2015)
របបកម្ពុជាប្រជាធិបតេយ្យនៅចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ គឺជារបបមួយដ៏ឃោរឃៅ អមនុស្សធម៌ជាទីបំផុត។ ប្រជាជនខ្មែរជាងពីរលាននាក់
(28-ឧសភា-2015)
សង្ខេបចេញពីឯកសារ J០០០៦៣
ឈ្មោះ ទួន ចាន់ដារ៉ា ហៅ ភាន់ ភេទស្រី អាយុ៣១ឆ្នាំ នៅមុនពេលចាប់ខ្លួនមាននាទីជាយុទ្ធនារីក្រសួងសាធារណការមន្ទីរស-៨។ ភាន់ មានស្រុកកំណើតនៅភូមិជ្រោយថ្ម ឃុំកំពង់សៀម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៦១ ឪពុករបស់ ភាន់ ឈ្មោះ ទួន ឡាន បានផ្លាស់ពីធ្វើចៅហ្វាយខេត្តនៅកំពង់ចាម
(27-ឧសភា-2015)
ភ្លាមៗបន្ទាប់ពីការសិក្សាស្រាវជ្រាវរបស់ខ្ញុំស្តីពីជនជាតិចាមម៉ូស្លីមកាលពីឆ្នាំមុន ខ្ញុំមានការភ្ញាក់ផ្អើលបន្តិចបន្តួចនៅពេលដែលខ្ញុំបានដឹងថា ជនជាតិចាមម៉ូស្លីមត្រូវបានជឿថា ជាគ្រូមន្តអាគមដ៏ពូកែ។ខ្ញុំបានសិក្សាអំពីអ៊ីស្លាមនៅមជ្ឈិមបូព៌ាមុនពេលដែលមកកាន់ប្រទេសកម្ពុជា ហើយទិដ្ឋភាពស្តីពីជនម៉ូស្លីមនៅទីនេះ គឺជាទិដ្ឋភាពថ្មីសម្រាប់ខ្ញុំ។ កាលនោះ ខ្ញុំបានធ្វើ
(25-ឧសភា-2015)
ទោះបីអង្គជំនំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលប្រជាជនកម្ពុជាទូទៅស្គាល់ថាតុលាការខ្មែរក្រហមកំពុងតែជំនុំជម្រះមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ចំពោះបទឧក្រិដ្ឋប្រល័យពូជសាសន៍ លើជនជាតិវៀតណាម និងចាមយ៉ាងណាក៏ដោយ ក៏បញ្ហាជនជាតិវៀតណាមនៅតែជាប្រធានបទក្តៅនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។
(21-ឧសភា-2015)
«២០ ឧសភា សម្រាប់ខ្ញុំ គឺជាថ្ងៃចងចាំផង និងថ្ងៃឈឺចាប់ផង គឺរបបខ្មែរក្រហមនេះហើយ ដែលបានធ្វើឱ្យខ្ញុំបាត់បង់ឪពុកម្តាយ និងបងប្អូនប្រុសស្រីប្រាំបីនាក់។ ទីបំផុតបន្ទាប់ពីរបបនេះដួលរលំ ក្នុងចំណោមគ្រួសារដែលមានសមាជិកចំនួន១១នាក់ គឺនៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះ ដែលនៅមានជីវិតរស់»។
(11-ឧសភា-2015)
ជាផ្នែកមួយនៃការចងចាំ និងយុត្តិធម៌របស់មជ្ឈមណ្ឌលឯកសារកម្ពុជា គម្រោងស្តីពីការអប់រំអំពើប្រល័យពូជសាសន៍របស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានធ្វើវេទិកាសាធារណៈ នៅភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយមានការចូលរួមពីសិស្សានុសិស្សវិទ្យាល័យកំពង់ឈើទាល និងអ្នកភូមិមួយចំនួនួ ដើម្បីធ្វើឱ្យប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យកាន់តែទូលំទូលាយ
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត