ព័ត៌មានថ្មីៗ
(12-ធ្នូ-2017)
ស្ថិតក្នុងវ័យ៧៤ឆ្នាំ ហុក ហាក់ ដែលជាស្រ្តីមេម៉ាយម្នាក់ រស់នៅជាមួយកូនស្រី និងចៅៗជាច្រើននាក់ទៀត មានផ្ទៃមុខពោរពេញដោយស្នាមជ្រួញលាយឡំជាមួយសក់ស្កូវព្រោង បាននិទានរឿងរ៉ាវឈឺចាប់ដែលគាត់លាក់ទុកក្នុងចិត្តជាមួយទឹកមុខស្រងូតស្រងាត់ បា្រប់មកកាន់ខ្ញុំថា៖
(11-ធ្នូ-2017)
រូបថត១០០សន្លឹក បានចាប់ផ្តើមដាក់តាំងបង្ហាញដល់សាធារណជនជាលើកដំបូងបង្អស់នៅសារមន្ទីរតាម៉ុក (អតីតផ្ទះតាម៉ុក) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នេះ ក្រោមការរៀបចំរបស់ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ និងមន្ទីរទេសចរណ៍ស្រុកអន្លង់វែង សហការជាមួយមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។
(8-ធ្នូ-2017)
ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ រូបសំណាករម្លឹកអំពីការចងចាំរបបខ្មែរក្រហម ដែលសិល្បករ និងអ្នករចនារូបសំណាក លោក អ៊ឹង ភូសេរ៉ា ជាកូនខ្មែរកាត់បារាំងបាន ហៅឈ្មោះថា «អ្នកអង្វរលន់តួ» ឬជាបូជនីយដ្ឋាន «សម្រាប់អ្នកដែលលែងនៅទីនេះទៀតហើយ»
(6-ធ្នូ-2017)
ពាក់ ធឿន កើតក្នុងឆ្នាំ ១៩៥៣ (១៩៥៣ ជាឆ្នាំដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង) និងមានស្រុកកំណើតនៅភូមិបន្ទាយឆ្មាខាងជើង ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបាត់ដំបង តែឥឡូវស្ថិតក្នុងខេត្តបន្ទាយមានជ័យ។
(5-ធ្នូ-2017)
ផល្លី មិនព្រមហៅឪពុករបស់ខ្លួនថា “មិត្ត” តាមបញ្ជារបស់កម្មាភិបាលខ្មែរក្រហមនៅក្នុងភូមិទេ។ ផល្លី បានរៀបរាប់ថា មុនពេលរបបខ្មែរក្រហមគ្រប់គ្រង ឪពុករបស់គាត់ជាជាងធ្វើប៉ោត ធុង ចំណែកឯម្តាយប្រកបរបរធ្វើស្រែ។
(4-ធ្នូ-2017)
ជាមួយវ័យជរា រស់នៅតែម្នាក់ឯង នៅភូមិលំទងចាស់ ឃុំលំទងចាស់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យាយ រីប ហឿន មានវ័យ៧៣ឆ្នាំហើយ។ ប្តីរបស់យាយ ហឿន បានស្លាប់តាំងពីបីឆ្នាំមុនម៉្លេះ
(29-វិច្ឆិកា-2017)
ចាប់តាំងពីខ្ញុំចូលរៀននៅសាលាចំណេះទូទៅ រហូតដល់មហាវិទ្យាល័យ ខ្ញុំមិនដែលមានឱកាសទៅដល់តំបន់ឆ្ងាយៗទេ ទើបតែពេលថ្មីៗនេះ ខ្ញុំបានមកដល់តំបន់អន្លង់វែង ដែលជាតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហម។
(28-វិច្ឆិកា-2017)
គិម ផាន់ ជានាយិការងនៃវិទ្យាល័យ ហ៊ុន សែន អង្គរធំ។ ផាន់ កើតនៅក្នុងឆ្នាំ ១៩៧០ នៅភូមិព្រៃធ្លក ឃុំខ្នាត់ ស្រុកពួក ខេត្តសៀមរាប នៅក្នុងគ្រួសារអ្នកស្រែចម្ការ។ គិម ផាន់ គឺជាកូនទី២ ក្នុងចំណោមបងប្អូនចំនួន៦នាក់។
(27-វិច្ឆិកា-2017)
អ្នកគ្រូ លត្តាវណ្ណ កើតនៅឆ្នាំ១៩៥២ នៅឃុំព្រែកតាណូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ លត្តាវណ្ណ មានបងប្អូនចំនួន១៣នាក់ ប៉ុន្តែបងប្អូនបីនាក់ (ប្រុសម្នាក់ និងស្រីពីរនាក់) បានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។
(24-វិច្ឆិកា-2017)
កាលពីខែកក្កដាកន្លងមក អ្នកគ្រូ ស្វាយ សោម៉ា បានចូលរួមវគ្គបណ្តុះបណ្តាល សាស្រ្តាចារ្យសាកលវិទ្យាល័យ ស្តីអំពីការបង្រៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)
(23-វិច្ឆិកា-2017)
យាយ ផាន់ ទឹង កើតក្នុងឆ្នាំ១៩៤៦ ក្នុងភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ យាយ ទឹង មានបងប្អូន៣នាក់។ យាយ ទឹង ត្រូវបានឪពុកម្ដាយរៀបចំឱ្យមានគ្រួសារក្នុងវ័យ១៨ឆ្នាំ ហើយគាត់បង្កើតបានកូនប្រុសស្រី៥នាក់ (ស្រី២ ប្រុស៣នាក់)។
(22-វិច្ឆិកា-2017)
ង៉ែត អឿង មានអាយុ២៥ឆ្នាំ ភេទប្រុស មានស្រុកកំណើតនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុក២០ ភូមិភាគនិរតី។ អឿង បានចូលបដិវត្តន៍ នៅក្នុងឆ្នាំ១៩៧២ និងមានតួនាទីជាយុទ្ធជន តំបន់២៥។ ឆ្នាំ១៩៧៣ អឿង បានចូលបក្សពលករវៀតណាមប្រឆាំងនឹងអង្គការ។
(21-វិច្ឆិកា-2017)
ឆាយ ស៊ិន កើតក្នុងឆ្នាំ១៩៥៦ នៅភូមិត្រពាំងស្វាយ ឃុំអង្គរធំ ស្រុកសៀមរាប ខេត្តសៀមរាប។ ឆាយ ស៊ិន មានឪពុកឈ្មោះ ឆាយ ចាយ និងម្តាយឈ្មោះ ស៊ឹម។ ស៊ិន មានប្អូនប្រុសពីរនាក់ មួយឈ្មោះ ឆាយ ភ្លីវ និងម្នាក់ទៀតឈ្មោះ ឆាយ អឿន
(20-វិច្ឆិកា-2017)
អន្លង់វែង ជាអតីតតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហមប្រឆាំងនឹងកងទ័ពរដ្ឋាភិបាល។ តំបន់នេះសម្បូរទៅដោយព្រៃឈើក្រាស់ និងព័ទ្ធជុំវិញដោយភ្នំ។ ប្រជាជនដែលរស់នៅតំបន់នេះ ភាគច្រើនជាអតីតខ្មែរក្រហម មកពីខេត្តផ្សេងៗ។
(17-វិច្ឆិកា-2017)
អោម មុត មានស្រុកកំណើតនៅភូមិព្រៃខ្វាវ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ មុត រៀបការជាមួយនឹងប្តីពោះម៉ាយកូន៤ឈ្មោះ កែវ សួង និងមានកូនបង្កើតម្នាក់។ មុត និងគ្រួសារប្រកបរបរធ្វើស្រែ។
(16-វិច្ឆិកា-2017)
អ្នកគ្រូ ពេញ យ៉ុម បច្ចុប្បន្នអាយុ៦៩ឆ្នាំ មានស្រុកកំណើតនៅភូមិកោះរះ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។ យ៉ុម មានឪពុកឈ្មោះ ពេញ នួន បានស្លាប់នៅក្នុងរបបខ្មែរក្រហមនៅឆ្នាំ១៩៧៦ ដោយខ្មែរក្រហមបានចោទប្រកាន់ថា
(15-វិច្ឆិកា-2017)
ដួង ជុន​ កើតនៅភូមិចេក ឃុំភ្នំស្រួច ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជុន​ មានឪពុក​ឈ្មោះ ឃួន មុត (ស្លាប់) និងម្តាយឈ្មោះ ជិន ភឺន (ស្លាប់)។ ជុន មានបងប្អូនបង្កើតប្រាំនាក់ ប៉ុន្តែសព្វថ្ងៃនៅរស់តែបួននាក់ប៉ុណ្ណោះ។
(14-វិច្ឆិកា-2017)
ឈ្មោះ តាំង អាន ហៅ អេន ភេទប្រុស អាយុ២៨ឆ្នាំ (គិតត្រឹមឆ្នាំ១៩៧៧) កើតនៅភូមិសម៉ចិន សង្កាត់ពោរុំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។ មុនអង្គការចាប់ខ្លួនមាននាទីជាអនុលេខាវរសេនាតូចលេខ៧០៩ វរសេនាធំ៦០២ កងពលទី១៧៤ នៅក្រុងកំពង់ចាម ភូមិភាគកណ្តាល។
(13-វិច្ឆិកា-2017)
អន្លង់វែង គឺជាតំបន់ទេសចរណ៍បែបប្រវត្តិសាស្រ្តដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីដើម្បីទស្សនា និងស្រាជ្រាវពីធនធានធម្មជាតិ និងទីតាំងប្រវត្តិសាស្រ្តទាក់ទងនឹងសម័យខ្មែរក្រហម ដែលបានបន្សល់ទុកនូវកេរដំណែល រួមមានសាលារៀន មន្ទីរពេទ្យ ស្ពាន និងផ្ទះរបស់មេដឹកនាំខ្មែរក្រហមមកដល់បច្ចុប្បន្ននេះ។
(10-វិច្ឆិកា-2017)
យ៉ែម គឹមរស់ មានស្រុកកំណើតនៅភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ គាត់មានឪពុកឈ្មោះ យ៉ែម ញឹប និងមា្តយឈ្មោះ ចិ លឿន ព្រមទាំងមានបងប្អូន៩នាក់ (ស្លាប់៣នាក់ ក្រោយរបបខ្មែរក្រហមដួលរលំ)។
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត